ស្រីស្រស់ Fiorella Castillo សញ្ជាតិអាហ្សង់ទីន រំពេចជាមួយនឹងគ្នាបានធ្វើឲ្យសហគមន៍ អ្នកគាំទ្របាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ។
ថ្មីៗនេះដែរវីដេអូឃ្លិបមួយ ដែលបង្ហាញពីជំនាញត្រេសបាល់ ដែលធ្វើឡើងនៅទីក្រុង Mar del Plata, Buenos Aires បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់សប្បាយរីករាយ និងរំភើប ខណៈដែលនាងបង្ហាញពីជំនាញដ៏ប៉ិនប្រសព្វរបស់ នាង ដោយមិនចាញ់ Ronaldo Messi Ribery និង Ronaldinho ឡើយ ។
តែអ្វីដែលនាងអាចធ្វើលើស ឬពិសេសជាងកីឡាករ ខាងលើ ត្រង់នាង ពាក់ទ្រនាប់ជើងកែង អង្គុយ និងឈរត្រេសបាល់ យ៉ាងជំនាញជាទីបំផុត ។ ជាមួយនឹងទ្រនាប់ជើងកែង វាពិតជារឿងពិបាកក្នុងការឈរ តែដល់នាងអាចធ្វើបានវាកាន់តែពិសេស និងចាប់អារម្មណ៍ ។
ស្រីស្រស់វ័យ ២៤ ឆ្នាំ ជាតារាម៉ូដែលរូបនេះតាមរបាយការណ៍បានឲ្យដឹងថា នាង ជា ស្រីស្រស់ដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសអាហ្សង់ទីន ហើយនាងក៏ធ្លាប់បានគេអញ្ជើញឲ្យចូលរួមក្នុងការប្រកួត កីឡាករ ហ្វូតសាលផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់