ព័ត៌មានជាតិ

នាំគ្នា​អង្គុយ​លើ​បង្គន់​តាម​ឆ្នេរសមុទ្រ​ដើម្បី​ការពារ​បញ្ហា​បរិស្ថាន​ (Video Inside)

ភ្ញៀវ​ទេសចរណ៍​ដែល​ទៅកាន់​ឆ្នេរសមុទ្រ​នៃ​ប្រទេសប្រេ​ស៊ីល​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ខណៈពេល​ដែល​ឃើញ​មនុស្ស​អង្គុយ​នៅលើ​បង្គន់​អនាម័យ​តាម​ឆ្នេរសមុទ្រ​។ បើ​តាម​វីដេអូ​ឃ្លិប​មួយ​នេះ​បង្ហាញថា​ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​អង្គុយ​លើ​បង្គន់​នៅតាម​ឆ្នេរ​ខ្សាច់​ក្នុង​ទីក្រុង Reo de Janiro ក្នុង​គោលបំណង​ចង់ឲ្យ​មាន​ការលុបបំបាត់ភាពក​ង្វះ​អនាម័យ​នៅក្នុង​ទីក្រុង​។ ពួកគេ​មិន​សប្បាយចិត្ត​ជាមួយ​នឹង​ទឹក​សំណល់​កខ្វក់​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​។ មាន​មនុស្ស​ជាច្រើន​បាន​ស​សេរ​ឈ្មោះ​បាក់តេរី​នៅលើ​ឆ្នេរ​ខ្សាច់​ដើម្បី​បញ្ជាក់​ពី​បញ្ហា​ទាំងនេះ ព្រោះ​វា​ជា​ឆ្នេរសមុទ្រ​មួយ​ដែល​ល្បីល្បាញ​បំផុត​នៅក្នុង​ទីក្រុង Rio de Janeiro​។ នៅ​តំបន់ឆ្នេរ Ipanema នេះ​ត្រូវបាន​គ្រោង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​សម្រាប់​អូឡាំពិក និង ស៊ី​ហ្គេម​នៅក្នុង​ឆ្នាំ ២០១៦ ខាងមុខនេះ​៕
2014-01-29_104131
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់