កូរ៉េ៖ស្ត្រីម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានចំណាយប្រាក់ជិតមួយម៉ឺនដុល្លារនៅក្នុងមួយខែ លើម្ហូបដែលឆ្ងាញ់ៗ នឹងថតជាវីដេអូបង្ហាះទៅលើបណ្តោញអ៊ីនធើណែត ដើម្បីទាក់ទាញអតិថិជន។ Park Seo Yeon មានវ័យ ៣៤ ឆ្នាំរស់នៅភាគខាងលិចនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េបានធ្វើការក្នុងក្រុមហ៊ុនពិគ្រោះយោបល់ ក៏ប៉ុន្តែត្រូវលះបង់ខ្ពស់បំផុត។
ឥឡូវនេះនាងចំណាយលុយអស់ ៩៤០០ ដុល្លារក្នុងមួយខែដើម្បីបង្ហាញពីសេវាកម្មម្ហូបអាហារឆ្ងាញ់ៗតាមរយៈអ៊ីនធើណែត។ ជារៀងរាល់ថ្ងៃ Park បានអង្គុយនៅមុខកាមេរ៉ា ៣ ម៉ោង ដើម្បីបង្ហាញនិងបរិភោគអាហារកូរ៉េ។
មានអតិថិជនជាច្រើនបានចូលរួមជជែកកំសាន្តជាមួយនាងតាមរយៈអ៊ីនធើណែតយ៉ាងសប្បាយរីការាយ អំពីសេវាកម្មម្ហូបអាហារទាំងអស់នោះ។ សកម្មភាពរបស់ Park ក្នុងការបរិភាគអាហារតែម្នាក់ឯងគឺមានការពេញនិយមកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង៕


មតិយោបល់