ព័ត៌មានជាតិ

ដី​កា​ស្វែ​ង​រ​ក​ចា​ប់​ខ្លួ​ន​មេ​ដឹ​ក​នាំ​ត​វ៉ា​ថៃ​១​៦​នា​ក់​

កា​ល​ពី​ថ្ងៃ​ទី​ ​ច​ន្ទ​ ​ក​ន្ល​ង​ទៅ​នេះ​ ​​រដ្ឋាភិបាលថៃ​ថៃ​បា​ន​បើ​ក​​កា​រ​ស៊ើ​ប​​អ​ង្កេ​ត​​ជា​ពិ​សេ​ស​មួយ​ ដោយបានស្នើ​ទៅកាន់​​តុលាការឧក្រិដ្ឋកម្ម ឲ្យសាលដិកា​ចាប់ខ្លួន មេដឹកនាំ​​តវ៉ា ប្រឆាំង រដ្ឋាភិបាល​ថៃបច្ចុប្បន្ន ចំនួន ១៦ នាក់ ពីបទ​រំលោភ​លើ​ក្រឹត្យ​​​ច្បាប់​គ្រា​អាសន្ន​។​
​តាមរដិកាចាប់ខ្លួន ​នោះបាន​ឲ្យដឹងថា ឈ្មោះ​ លោក ស៊ូ​ថេប ថូ​ក​ស៊ូ​ ស្ថិតនៅលើកំពូលតារាង ​​និង​ ដិកាចាប់ខ្លួន ។​

លោក យុ​ត​ថា​ណា ប្រា​ដាម ( Yuthana Praedam ) អ្នកឯកទេស​ករណី​ពិសេស​របស់ DSI ត្រូវបាន​កាសែត​បាងកក ប៉ុស្តិ៍​ដក​ដកស្រង់​សម្តី​ដែល​និយាយថា ប្រធាន DSI លោក តា​រីត ប៉េង- ឌី​ត ( Tarit Pengdith ) ត្រូវបាន​គេ​ហៅ​ឱ្យទៅ​ធ្វើជា​សាក្សី​នៅឯ​តុលាការ​នោះ ។នៅក្នុង​ស្ថានការណ៍​មួយទៀត មជ្ឈមណ្ឌល​ថែរក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់ ( MPO ) បាន​ប្រមាណ​សហគ្រាស​ឯកជន​ចំនួន៣០ឱ្យ​បញ្ឈប់​ការគាំទ្រ​ការតវ៉ា​របស់ PDRC ។

ដោយឡែក​លោក តា​រីត ដែល​ក៏​ជា​លេខាធិការ CMPO ផងដែរ​នោះ បាន​និយាយថា ក្រុមហ៊ុន​ទាំង នោះ​នឹង រំលោភ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម ក្រឹត្យច្បាប់​គ្រាអាសន្ន និង​ច្បាប់​ប្រឆាំងនឹង​ប្រាក់​ដែល បាន មកពី​បទឧក្រិដ្ឋ តាមរយ​ការផ្តល់​រថយន្ត​និង​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​សម្រាប់​ពួក​អ្នក​តវ៉ា PDRC ៕
Thai

មតិយោបល់