ប៉ូលិសនៅចក្រភពអង់គ្លេសកំពុងតែព្យាយាមកំណត់ទីតាំងដែលនារីម្នាក់នោះដើរចូលទៅក្នុងទឹកទន្លេរ ក្រោយពីបានផឹកស្រាស្រវឹងជាមួយមិត្តភក្តិអស់រយៈពេលជាច្រើនម៉ោងនៅក្នុងក្លិបរាត្រី។ ចាប់តាំងពី Megan Roberts បាត់ខ្លួនរហូតមកដល់ពេលនេះ គឺមានរយៈពេលមួយសប្តាហ៍ហើយ ដែលប៉ូលិសខំមុជទឹកស្វែងរកនៅក្នុងទន្លេរនៃទីក្រុងញ៉ូវយ៉ក។ ជនរងគ្រោះគឺជានិសិស្សនៃសាកលវិទ្យាល័យមួយកន្លែងដែលស្ថិតនៅទីក្រុងនេះ បានដើរចូលក្នុងទន្លេរ Ouse ទាំងស្ថានភាពស្រវឹងជោគ។ ប៉ូលិសបាននិយាយថា មុននឹងបាត់ខ្លួនគេបានឃើញ Roberts ជាចុងក្រោយនៅម៉ោង ២ និង ២០ នាទី នៅថ្ងៃព្រហស្បតិ៍ ថ្ងៃ ទី ២៣ ខែមករា ខណៈដែលការចេញពីក្លិបរាត្រី PopWorld ជាមួយមិត្តភក្តិទាំងស្រវឹង៕
ព័ត៌មានជាតិ
មតិយោបល់