ព័ត៌មានជាតិ

៣ ភ្នំភ្លើង​ដែលគ្រោះថ្នាក់បំផុត​ក្នុងចំណោម​​ភ្នំភ្លើងផ្សេងទៀត​

ភ្នំភ្លើង​ដែលមាន​ឈ្មោះថា​ Taal ប្រទេសហ្វីលីពីន ជា​ ភ្នំភ្លើង​នេះ​គឺ​ត្រូវ​បាន​គេដឹងថា​វា​ស្ថិត​នៅ​លើ​កោះ​ Luzon ។ ​ភ្នំ​ភ្លើង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា«​ភ្នំ​ភ្លើង​នៅ​ក្នុង​ភ្នំ​ភ្លើង​»​ ពីព្រោះ​បឹង​ដែល​ ព័ទ្ធ​ជុំ​វិញ​ភ្នំ​ភ្លើង​នេះ​ក៏​ជាមាត់​រណ្តៅ​នៃភ្នំ​ភ្លើង​ដែរ ។ ភ្នំ​ភ្លើង​ Taal នេះ​ស្ថិត​នៅ​ត្រឹម​តែ​៣១​ម៉ាយ​​ប៉ុណ្ណោះ​ពី​ទី​ក្រុង​ម៉ា​នីឡា ។ អ្វី​ដែល​គួ​រ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​វា​មាន​ទំហំ​ធំ​ជាង​ភ្នំ​ភ្លើង​ឯ​ទៀត​ក្នុង​ពិ​ភព​លោក​ប៉ុន្តែ​បែ​ជា​មាន​កម្ពស់​ទាប​ជាង​គេ​ទៅ​វិញ​ ។
Taal
ភ្នំភ្លើង​ Vesuvius ប្រទេស​អ៊ី​តា​លី៖គឺ​ជា​ភ្នំ​ភ្លើង​តែ​មួយគត់​ដែល​ស្ថិត​​នៅ​លើ​ដី​គោក​នៃ​ទ្វីប​អឺរ៉ុប​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ យោង​តាម​ប្រ​វត្តិ​របស់​វា ភ្នំ​ភ្លើង​ Vesuvius គឺ​ជា​ភ្នំ​ភ្លើង​ដែល​គ្រោះ​ថ្នាក់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ គឺ​នៅក្នុង​ឆ្នាំ​៧៩នៃ​គ.ស ការផ្ទុះ​ដ៏ខ្លាំង​នៃភ្នំ​ភ្លើង​នេះ​បាន​លេប​ត្រ​បាក់​ទីក្រុង​ជា​ច្រើន​របស់​ចក្រ​ភពរ៉ូម៉ាំង​ដូច​ជា​ទីក្រុង​ Pompeii, Herculaneum​ និង​Stabiae ។
vesuvio
ភ្នំ​ភ្លើង​ Mauna Loa កោះ​ហា​វ៉ៃ៖ជា​ភ្នំ​ភ្លើង​ដែលស្ថិតនៅ​លើ​កោះ​ហា​វ៉ៃ​ យោង​តាម​ប្រ​វត្តិ​របស់​វា​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ​បញ្ចេញ​កំអែ​បង្កើត​បាន​ជា​កោះ​ហា​វ៉ៃ​នេះ​តែ​ម្តង ។ វដ្ត​នៃការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ​គឺ​មាន​ជា​មធ្យម​៦​ឆ្នាំ​​ម្តង ប៉ុន្តែ​ការ​ផ្ទុះ​ចុង​ក្រោយ​បំ​ផុត​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៤ ៕
mauna-loa-erupting

មតិយោបល់