មនុស្សមួយចំនួនដែលប្រើប្រាស់ហ្វេសប៊ុកក្នុងការគ្រាន់តែចង់រក្សាមិត្តភាពជាមួយមិត្តភ័ក្តចាស់ៗដែលមិននៅជិតគ្នាឬក៏ចង់ចងចាំអ្វីមួយដែលខ្លួនធ្លាប់ធ្វើហើយរក្សាវាទុកនៅក្នុងហ្វេសប៊ុកសម្រាប់ទុកមើលថ្ងៃក្រោយ។ប៉ុន្តែឥឡូវមនុស្សគ្រប់គ្នាចំណាយពេលវេលាក្នុងមួយថ្ងៃរបស់ខ្លួនច្រើនជាងយ៉ាងហោចណាស់មួយម៉ោងក្នុងការលេងហ្វេសប៊ុកឬគ្រាន់តែបើកមើលព័ត៌មាន។អ្នកអាចលុបចោល Account បានយ៉ាងងាយនិងលឿនតែអ្នកពិបាកនឹងទប់ចិត្តខ្លួនឯងក្នុងការលេងវាសាជាថ្មីម្តងទៀតនៅពេលណាមួយមិនខាន។
1 បិទសញ្ញាប្រាប់ពី Notification ឬ Chat message ពីក្នុងទូរស័ព្ទដៃអ្នក
2 ព្យាយាម Save នូវ Contact នៃមនុស្សសំខាន់ចូលទៅក្នុងទូរស័ព្ទដៃជាជាងការទាក់ទងតាមហ្វេសប៊ុក
3 សាកល្បងឈប់លេងវាឲ្យបានយូរៗម្តងហើយឲ្យបានយូរជាងមុន
4 ប្រកាសប្រាប់ថាអ្នកនឹងឈប់ប្រើប្រាស់វាជាបណ្តោះអាសន្នចឹងមិត្តភ័ក្តអ្នកនឹងមិនខឹងទេប្រសិនបើជាគេមិនឃើញអ្នកចុច Share Like និង Comment នោះ
5 ចូលទៅក្នុង Security Setting ហើយលុបចោល Account តែម្តង
6 បិទទំព័រ Facebook ពីកំព្យូទ័រមិនឲ្យបើកចេញ
7 យកកំព្យូទ័រចេញឲ្យឆ្ងាយនៅក្រៅពីសម្រាកពីការងារឬពេលដែលទំនេរ
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវិធីខាងលើឬមួយក៏មានវិធីណាផ្សេងល្អជាងនេះ !!
ទោះបីជាយ៉ាងណាក្តីវីដេអូខាងក្រោមនេះជាមូលហេតុល្អៗមួយចំនួនដែលគួរឈប់លេងហ្វេសប៊ុក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់