ព័ត៌មានជាតិ

៣០% នៃ​ជំងឺមហារីក ក្នុង​ប្រទេសកេន​យ៉ា បណ្តាលមកពី ការឆ្លង​មេរោគ​អេដស៍​

​ប្រហែល ៣០​ភាគរយ នៃ​ករណី​ជំងឺមហារីក ទាំងអស់​នៅក្នុង​ប្រទេសកេន​យ៉ា ត្រូវបាន បង្កឡើង​ដោយ មេរោគ​អេដស៍​។ បើ​យោង​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​ជំងឺអេដ​ស៍បាន​ឲ្យ​ដឹង​នៅ​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

kenya-nurse-hospital

​លោក Sobbie Mulindi អនុប្រធាន​ក្រុមប្រឹក្សា​ ត្រួតពិនិត្យ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​(NACC) បាន​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ថា ឥឡូវនេះ​រដ្ឋាភិបាល​បាន​បង្កើន​អន្តរាគមន៍ ដើម្បី​កាត់បន្ថយ​ជំងឺ កាមរោគ ។​

” មហារីក​មាត់ស្បូន មហារីក​លិង្គ និង ជំងឺមហារីក​ដទៃទៀត គឺ​ទាក់ទង​ទៅនឹង ការឆ្លង​មេរោគ​អេដស៍ “​។​នេះ​ជា​សំដី​របស់​លោក Mulindi បាន​ថ្លែង​បញ្ជាក់បន្ថែម​។​

NACC បាន​និយាយថា រដ្ឋាភិបាល​បាន ចាត់វិធានការ ក្នុងការ​បម្រុង​ទុក ប្រភព​ធនធាន​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង ជំងឺមហារីក និង​ការឆ្លង​មេរោគ​អេដស៍​។​

​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល បានបង្ហាញ​ថា ជនជាតិ​កេន​យ៉ា មាន​ចំនួន​ប្រមាណ ២២.០០០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ ជំងឺមហារីក កាលពី​ឆ្នាំ ២០១៣ ខណៈ​ដែល ២៨.០០០​នាក់ ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​៕

មតិយោបល់