ព័ត៌មានជាតិ

អាមេ​រិ​ក​ ​អ​នុ​ញ្ញាត​​ឲ្យអ្ន​ក​ស្រ​ឡា​ញ់​​ភេ​ទ​ដូ​ច​គ្នា​ ​អា​ច​រៀ​ប​កា​រ​បា​ន​នៅ​គ្រ​ប់​រ​ដ្ឋ​​ទាំ​ង​អ​ស់​

វ៉ាស៊ីនតោន៖ តុលាការកំពូល បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយអនុញ្ញាតឲ្យ គូស្នេហ៍ដែលមានភេទដូចគ្នា មានសិទ្ធិក្នុងការរៀបការទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃនេះ។
សេចក្ដីសម្រេចនេះ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ព្រោះក្នុងនោះ ព្រមទាំងបានលុបចោលនូវច្បាប់ ដែលធ្លាប់ហាមឃាត់មនុស្សភេទដូចគ្នាមិនឲ្យរៀបការក្នុងរដ្ឋមួយចំនួនទៀតផង។
sex
មុនសេចក្តីសម្រេចនេះកើតឡើង គូស្នេហ៍ប្រុសស្រឡាញ់ប្រុស ឬស្រីស្រឡាញ់ស្រី អាចរៀបការបាន តែក្នុងរដ្ឋចំនួន៣៦ និងនៅវ៉ាស៊ីនតោនឌីស៊ីប៉ុណ្ណោះ ប៉ុន្តែសេចក្ដីសម្រេចថ្មីនេះ បានអនុញ្ញាតឲ្យ រដ្ឋដែលនៅសេសសល់ចំនួន១៤ផ្សេងទៀត ត្រូវតែបញ្ឈប់ច្បាប់ហាម ឃាត់ការរៀបការភេទដូចគ្នា។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូប៉ាម៉ា អូបាម៉ា ក៏បានស្វាគមន៍នូវច្បាប់ថ្មីដែលអាចឲ្យមនុស្សស្រី អាចរៀបការជាមួយស្រី មនុស្សប្រុស អាចរៀបការជាមួយប្រុសដូចគ្នា៕

មតិយោបល់