មនុស្សជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងខេត្ត Binh Duong ប្រទេសវៀតាណាមខណៈពេលដែលឃើញកូនបក្សីមួយក្បាលដែលញាស់ចេញមកមានម្រាមជើងដល់ទៅ ៩។ តាមរយៈការសិក្សារបស់លោក Thao បានឲ្យដឹងថាកូនព្រាបនេះទើបតែមានអាយុ ២ សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែមិនអាចដើរបានព្រោះជើងរបស់វាមានម្រាមរហូតដល់ទៅ ៩។ ដោយសារតែពិការបែបនេះជារៀងរាល់ថ្ងៃលោក Thao នៅតែបញ្ចុកចំណីលាយជាមួយនឹងទឹកដើម្បីឲ្យវាស៊ីរាល់ថ្ងៃ។ លោក Thao បាននិយាយថានេះគឺជាលើកទីមួយហើយដែលគាត់ជួបប្រទះសត្វដែលមានរូបរាងចម្លែកបែបនេះ ហើយគ្រួសាររបស់គាត់បានព្យាយាមឲ្យមនុស្សដែលនៅជុំវិញប៉ុន្តែមិនអាចរកឃើញបុព្វហេតុដដែល។ ទោះជាយ៉ាងណាកូនបក្សីនេះមិនទាន់អាចដើរបានដដែល ប៉ុន្តែលោក Thao បានថែរក្សាវាបន្តទៀតដោយសង្ឃឹមថាវាអាចដើរបានធម្មតា៕
ព័ត៌មានជាតិ
មតិយោបល់