ព័ត៌មានជាតិ

មនុស្ស​ចចក​ដែល​ធ្លាប់តែ​ឮ​នៅក្នុង​រឿងព្រេង តែ​ឥឡូវនេះ​បង្ហាញ​ខ្លួន​នៅ​ប្រេ​ស៊ីល (Video Inside)

​មនុស្ស​ចចក​ដែល​ធ្លាប់​តែ​បាន​ឮ នឹង​មាន​នៅក្នុង​ខ្សែភាពយន្ត រឿង​កំប្លែង ឥឡូវនេះ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​វីដេអូ​ឃ្លិប​មួយ ដែល​ធ្វើឲ្យ​ប្រជាជន​រស់នៅក្នុង រដ្ឋ Bahia ប្រទេសប្រេ​ស៊ីល​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​។ តាម​របាយការណ៍​បានឲ្យដឹងថា វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ៤៤ វិនាទី ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ហើយ​បាន​បង្ហោះ​នៅលើ​គេហទំព័រ Youtube ។ បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា Pingo បាន​និយាយថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​គាត់​បាន​ឃើញ​សត្វ​អាថ៌កំបាំង​ដោយ​ផ្ទាល់​ភ្នែក​។ លើសពីនេះទៅទៀត​សត្វ​ចម្លែក​នេះ​បាន​រត់​មក​វាយប្រហារ​មក​លើ​រូបគាត់ ក៏​ប៉ុន្តែ​សំណាងល្អ​គាត់​បាន​គេចផុត​ពី​កណ្តោប់ដៃ​របស់​វា​។ បើ​យោង​តាម​ការ​ពិពណ៌នា​របស់លោក Pingo បិសាច​នោះ​មាន​រោម​ពណ៌​ខ្មៅ កម្ពស់​ប្រហែល​ជា ១,៥ ម៉ែត្រ​។ មុន​ពេល​ការផ្តល់​ព័ត៌មាន ក្នុងពេល​ដំណាលគ្នា​ពី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​បាន​ដាក់​បម្រាម​គោចរ នៅ​ម៉ោង ៩ យប់​នៅ​ទីក្រុង​នេះ​៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

2014-02-20_093336

មតិយោបល់