ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៏សែនជ័យចុះធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនពលរដ្ឋទាំងយប់

ភ្នំពេញៈ ដើម្បីជួយសម្រួលការលំបាកដល់ប្រជាពលរដ្ឋ លោកវរៈសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅនិង​សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋទាំង១០សង្កាត់ទាំងថ្ងៃទាំងយប់ ជាក់ស្ដែងដូចយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦ កម្លាំងរបស់លោកបានចុះអនុវត្តន៏ចាប់ពីវេលាម៉ោង៧យប់រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ​រហូតដល់ថ្ងៃអាទិត្យហើយនៅចំណុចទីស្នាក់ការភូមិព្រៃជីសាក់ ធ្វើឲ្យប្រជាពលរដ្ឋមានការកោតសសើរនូវ​កម្លាំងចិត្ត​របស់សមត្ថកិច្ចដែលខំធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ។

បើយោងតាមការបញ្ជាក់ពីលោកវរ:សេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៏សែនជ័យ​បានឲ្យដឹងថា​មូលហេតុដែលលោកដឹកនាំកម្លាំងរបស់លោកចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់ និងសៀវភៅ​គ្រួសារជូនប្រជាពលរដ្ឋទាំងយប់បែបនេះគឺដោយសារមើលឃើញនូវភាពមមាញឹករបស់បងប្អូនក៏ដូចមន្ត្រីរាជការក្នុងមូលដ្ឋានដែលចេញទៅធ្វើការក៏ដូចជាប្រកបមុខរបរ អាជីវកម្មផ្សេងសម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារ ដោយពុំ​មានពេលមកធ្វើ ឬមកទទួលយកនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅនិង សៀវភៅគ្រួសារ នៅពេលថ្ងៃទើប​លោកដឹកនាំមន្ត្រីចុះធ្វើទាំងពេលយប់បន្ថែមទៀត និងដើម្បីឲ្យប្រជាពលរដ្ឋឆាប់ទទួលបានយក​ទៅប្រើប្រាស់​ដើម្បី​ជាប្រយោជន៍រៀងៗខ្លួន។

ទន្ទឹមនឹងនោះដែរ លោកអធិការខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុង​ខណ្ឌពោធិ៍សែនជ័យ​ទាំងមូល ដែលពុំទាន់បានទទួលនិងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារ និងសៀវភៅ​​ស្នាក់នៅសូមអញ្ជើញរួសរាន់មកធ្វើឲ្យបានគ្រប់ៗគ្នា៕

ធ្វើអត្តសញ្ញាណបណ្ណ័ធ្វើអត្តសញ្ញាណបណ្ណ័១

https://youtu.be/ObVYBzBsYKY

មតិយោបល់