បទចម្រៀងមួយបទ ក្រោមចំណងជើងថា “អាណិតម៉ែឈឺ” ដែលច្រៀងដោយ នេន ទុំ កំពុងតែទទួលបានប្រជាប្រិយភាព លើបណ្តាញសង្គមហ្វេសប៊ុក ។ បទចម្រៀងនេះដែរ និយាយអំពីអ្នកមា្តយដែលបានដេកឈឺនៅលើគ្រែ ដោយកាយស្គមស្គាំង អស់កំលាំងល្ហិតល្ហៃ ។
ដោយឡែកសម្រាប់ រូបភាពមួយចំនួន ក្នុងបទចម្រៀងនេះដែរ វាទាក់ទងនឹង អ្នកម្តាយរបស់ នាយ ទុយ កាលពីអ្នកម្តាយ ពិធិកររូបនេះ នៅមានសង្ខារលើលោក ។
បើតាមការឆ្លើយឆ្លង គ្នា លើបណ្តាញសង្គមរបស់នេន ទុំ និង នាយ ទុយ ជាក់ណាស់ ម្តាយនេន ទុំ ក៏កំពុងឈឺផងដែរ ក្នុងនោះ នាយទុយបានសរសេរថា “ខ្ញុំនឹកម៉ែណាស់ម៉ែអើយសូមអ្នកម៉ែទៅអោយបាសុខណាម៉ែណាអរគុណប្អូនទុំសំរាប់បទចំរៀងនេះជូនពរអោយម្តាយបប្អូនឆាប់ជាណា” ។
ជាមួយនឹង MV ដ៏កម្សត់ និង ការបង្ហូរទឹកភ្នែករបស់ នេន ទុំ ក្នុងបទចម្រៀងនេះ បានធ្វើឲ្យ អ្នកគាំទ្រ មួយចំនួនធំ ស្រងេះស្រងោច តាមឈុតសម្តែង ទៅហើយ ។ តែទោះជាយ៉ាងណា ដោយបំណងល្អ ពី គេហទំព័រ ដំណឹង សូមប្រិយមិត្ត ដែលជាកូនៗទាំងអស់ យកចិត្តទុកដាក់ថែទាំងអ្នកម្តាយ ដោយព្យាយាមបម្រើ ថែទាំសុខភាពលោក ឲ្យបានល្អ ដើម្បីជាការតបស្នងគុណលោក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់