ព័ត៌មានជាតិ

ហេតុអ្វី​បាន​តំបន់ Crimea ជា​ចំណុចក្ដៅ និង​គ្រោះថ្នាក់ សម្រាប់​វិបត្តិ​អ៊ុ​យក្រែន​?

​ប្រទេស​រុស្ស៊ី​បាន​បញ្ចូន​កងទ័ព​របស់​ខ្លួនប​ន្ថែ​ម​ទៅកាន់ Crimea ខណៈពេល​ដែល​វិបត្តិ​អ៊ុយ​ក្រែន​កំពុង​ធ្ងន់ធ្ងរ និង​ដោះស្រាយ​មិនទាន់បាន ចំណែក​អាមេរិក និង​បណ្ដាល​ប្រទេស​ជា​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប បាន​ឲ្យ​រុស្ស៊ី​ដក​ព័រ​ចេញពី​តំបន់ Crimea​។​

ukraine_crimea

​តើ​ហេតុអ្វី​បានជា តំបន់ Crimea ត្រូវបាន​គេ​ចាត់ទុកថា​ជា​ចំណុច​ក្ដៅ រហូត​ធ្វើឲ្យ​អាមេរិក និង​រុស្ស៊ី​កើត​មាន​ទំនាក់​នឹង​គ្នា​?

​យោង​តាម​ប្រវត្តិសាស្ត្រ និង​ផែនទី​បានឲ្យដឹងថា Crimea ជា​តំបន់​មួយ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុ​យក្រែន ហើយ​វា​ជា​ដី​ពក​មួយ​ដុំ​ដែល​នៅ​ចន្លោះ​ប្រទេស​អ៊ុ​យក្រែន និង​រុស្ស៊ី​។ នៅ​លើ​តំបន់​នោះ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ២,៣​លាន​នាក់ ដែល​អ្នក​ទាំងនោះ​សុទ្ធសឹងតែ​ស្គាល់​ខ្លួនឯង​ថា​ជា​ជនជាតិ​ភាគតិច​របស់​រុស្ស៊ី និង​និយាយ​ភាសា​រុស្ស៊ី​ទៀតផង​។​

​ប្រទេស​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់ Crimea អស់​រយៈពេល​រាប់​រយ​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​កាត់​ទៅឲ្យ​អ៊ុ​យក្រែន​ក្នុង​ឆ្នាំ ១៩៥៤ ខណៈពេល​ដែល​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត ស្របពេលនោះ មាន​ជនជាតិ​រុស្ស៊ី​ជាច្រើន​ត្រូវបាន​មក​ជាមួយ​។​

​ក្រោយពេល​ដែល​កាត់​ទៅឲ្យ​អ៊ុ​យ​ក្រែន ស្រាប់តែ​មាន​ពួក​ជនជាតិ​ម៉ូ​ស្លីម​ម្យ៉ាងដែល​ហៅថា Tatars មក​រស់នៅ​លើ​ទឹកដី Crimea ដែរ​។
​យោងតាម​របាយការណ៍​ឆ្នាំ ២០០១ បានបញ្ជាក់​ថា នៅក្នុង​តំបន់ Crimea មាន​ប្រជាជន​រុស្ស៊ី​ចំនួន ៥៨​ភាគរយ អ៊ុ​យក្រែន ២៤​ភាគរយ និង Tatars ចំនួន ១២​ភាគរយ​។​

​រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​កាន់​តំបន់ Crimea ដោយសារ​តែ​នៅ​ទីនោះ​ជា​មូលដ្ឋាន​កងទ័ព​ធំ​របស់​ខ្លួន សម្រាប់​ផ្គត់ផ្គង់​ទៅ​លើ​ក​កងទ័ពជើងទឹក​ដែល​ឈរជើង​នៅក្នុង​សមុទ្រ​។ ម្យ៉ាងវិញទៀត​រុស្ស៊ី​បាន​និយាយថា​ការបញ្ជូន​ទ័ព​របស់​ខ្លួន​គឺ​ដើម្បី​ការពារ​អ៊ុ​យក្រែន និង​ជាពិសេស​គឺ​ការ​ប្រជាជន​ភាគតិច​៕​

មតិយោបល់