យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា បុរសម្នាក់បានព្យាយាមប្លន់ហាងធ្វើសក់មួយកន្លែង ប៉ុន្តែត្រូវបានជនរងគ្រោះដែលជាម្ចាស់ហាងចាប់ធ្វើជាទាសករផ្លូវភេទរយៈពេលបីថ្ងៃ។ លោក Jasinski អាយុ ៣២ ឆ្នាំបានសារភាពប្រាប់ប៉ូលិសថា គាត់បានទៅហាងធ្វើសក់ក្នុងបំណងប្លន់ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលដែលគាត់ធ្វើអ្វីលែងកើតដោយសារម្ចាស់ហាងឈ្មោះ Olaga Zajac វ័យ ២៨ ឆ្នាំធ្លាប់ជាសិស្សការ៉ាតេទទួលបានខ្សែក្រវ៉ាត់ខ្មៅ។ ជាងនេះទៅទៀតនាងបានចាប់អាក្រាត និងយកគាត់ធ្វើជាទាសករផ្លូវភេទរយៈពេលបីថ្ងៃដើម្បីទុកជាមេរៀនទៅថ្ងៃក្រោយ។ ចោររូបនោះត្រូវបានដោះលែងឲ្យមានសេរីភាពមកវិញ បន្ទាប់ពីគាត់បានសន្យាថាឈប់ធ្វើរឿងនេះទៀតហើយ។ ដោយសារតែខ្លួនមិនសុខចិត្ត Jasinski បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសប្រឆាំងនឹងស្ត្រីម្នាក់នោះដែលបានចាប់គាត់ដាក់ខ្នោះ ស្រាតខោអាវអស់ និងឲ្យគាត់ញ៉ាំតែថ្នាំម្យ៉ាងដែលធ្វើឲ្យលិង្គបុរសរឹងបានយូរ។ ម្ចាស់ហាងធ្វើសក់បានសារភាពប្រាប់ប៉ូលិសថា នាងបានរួមភេទជាមួយនឹងចោរប្លន់រូបនោះជាច្រើនដង និងបានឲ្យខោខូវប៊ូយថ្មីដែលមានតម្លៃ ២៨ ដុល្លារឲ្យទៅគាត់ថែមទៀត។ ប៉ុន្តែលទ្ធផលអ្នកទាំងពីរត្រូវបានប៉ូលចាប់ខ្លួនទាំងអស់ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់