អតីតវិស្វករជាន់ខ្ពស់ Apple លោក Bob Borchers ដែលជាអ្នកដឹកនាំក្នុងការបង្កើត iPhone ដំបូងបំផុតបានចេញមុខសុំអភ័យទោសចំពោះអ្នកប្រើ iPhone កាលពីឆ្នាំ ២០០៧។

លោក Borchers បានថ្លែងនៅក្នុងព្រឹត្តិការណ៍ MWC ថា “បើសិនជាមានអ្នកប្រើ iPhone ដំបូងបំផុត (មានវត្តមានក្នុងព្រឹត្តិការណ៍ MWC) ខ្ញុំសុំអភ័យទោស ពីព្រោះវាមិនមែនជាទូរស័ព្ទអស្ចារ្យនោះទេ វាគឺគ្រាន់តែជាទូរស័ព្ទមួយប៉ុណ្ណោះ”។
លោកបានបន្ថែមទៀតថា លោកមិនដឹកស្មានថា អ្វីដែលលោកខិតខំប្រឹងប្រែងនោះ វាទទួលបានជោគជ័យនោះទេ បើទោះបីជានៅពេលនេះ លោកមិនបានបម្រើការងារនៅ Apple ក្ដី ប៉ុន្តែលោកសប្បាយចិត្តនៅពេលដែល iPhone ទទួលបានការគាំទ្រយ៉ាងច្រើន។
បើយើងក្រឡេកទៅមើលកាលពីឆ្នាំ ២០០៧ iPhone ហាក់ដូចជាស្មាតហ្វូនមួយដែលអន់បំផុត ប៉ុន្តែកាលពីជំនាន់នោះ វាពិតជាស្មាតហ្វូនមួយដ៏អស្ចារ្យមែន ព្រោះថាមិនមានស្មាតហ្វូនរបស់ក្រុមហ៊ុនណាធ្វើបានដូចឡើយ៕
ព្រឹត្តិការព៍បង្ហាញ iPhone ដំបូងគេ
មតិយោបល់