ព័ត៌មានជាតិ

និស្សិតវ័យក្មេងបង្ហោះរូប​អាក្រាត ព្រោះតែភាពតាន​តឹង​នៅសាលា​

ថ្មីៗនេះដែរ​នៅលើបណ្តាញសង្គមចិន ​មានការចាប់អារម្មណ៍យ៉ាងខ្លាំង ​ជាមួយនឹង​រូប​អាក្រាត របស់ក្មេង​ស្រីជនជាតិ​ចិន ដែលបង្ហាញ​ខ្លួន​អាក្រាត​នៅមុខកញ្ចក់​។​

ស្រីស្រស់ដែលមានឈ្មោះហៅក្រៅថា Glass មានវ័យ ១៦ ឆ្នាំ ហើយជា​សិស្សនិស្សិតសិក្សា​នៅកម្រិត ៣ នៅ ជាំងស៊ូ ប្រទេសចិន ។​ស្រីស្រស់វ័យក្មេងនេះបានប្រាប់ឲ្យដឹងថា គោលបំណង​ដែលនាង ​ថតរូបស្រាតនេះ គឺចង់បំបាត់ភាពតានតឹង ដែលមាន​​ទាំងប៉ុន្មាននៅសាលា​។​
នាងបានបន្តថា ម្យ៉ាងវិញទៀត រូប​អាក្រាតនេះ នាងចង់សងសឹកឪពុកម្តាយរបស់នាង ដែលបង្ខំ​ឲ្យនាងមិន​ឲ្យជិះ​អ្វីទៅរៀន​ពេញមួយថ្ងៃ​។​
ទោះជាយ៉ាងណា ​ក្រោយរូបភាពនេះបោះពុម្ពផ្សាយលើបណ្តាញ​អនឡាញ មានមនុស្សជាច្រើន​បានបញ្ចេញមតិថា “គ្រាន់តែភាពតានតឹងសោះ ដល់ថ្នាក់បង្ហាញរូបអាក្រាត។ វា​មិនអាច​ទៅរួចនោះទេ ក្រែងលោមាននរណាម្នាក់ ​លួចរូបថតរបស់នាង បង្ហោះ​ទៅកាន់អនឡាញ” ។​

ខាងក្រុមគ្រួសារ​របស់ស្រីស្រស់បង្ហាញរូបអាក្រាតនេះ បាន​ធ្វើការច្រានចោល ដោយបានប្រាប់ប៉ូលិសឲ្យដឹងថា “កូនស្រីរបស់ខ្លួនមិនបានបង្ហោះរូបភាពនោះទេ ដោយផ្ទាល់ដៃនោះទេ” ។ តែ​ទោះជាយ៉ាងណា ក្រោយការស៊ើប​អង្កេត​ ប៉ូលិស​រកឃើញថា ក្មេងស្រីពិតជាបានបង្ហោះរូបថត​អាក្រាតមែន ដោយ​ស្វែងរកឃើញ ID ដែលចេញ​ពី​តំបន់ដែលនាងប្រើប្រាស់ ។ នាងបាននិយាយប្រាប់ប៉ូលិសថា ដោយភាពតានតឹង និង​ជំងឺធ្លាក់ទឹកចិត្ត ដែលមាន​នៅក្នុងសាលារហូតមក៕​
2014-03-01_111947

2014-03-01_1120092014-03-01_112020

មតិយោបល់