ព័ត៌មានជាតិ

ប្ដី​ប្រពន្ធ ជាប់គុក ព្រោះ​បំបរបង់​កូន​ក្នុងព្រៃ​

​ប្ដី​ប្រពន្ធ​មួយគូ​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​រដ្ឋ Florida បន្ទាប់ពី​ពួកគេ​ទាំង​ពីរ​នាក់​បាន​បំបរបង់​កូន ៣​នាក់​នៅក្នុង​ព្រៃ​។ នេះ​បើ​យោងតាម​សំដី​របស់​អាជ្ញាធរ​បានឲ្យដឹង​។​

arrested

​លោក Michael និង​នាង Sarah Butcher ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មាន​វ័យ ៣០​ឆ្នាំ​ដូចគ្នា ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន ដោយសារតែ​ពួកគេ​ចត​រថយន្ត​ខុសច្បាប់ នៅក្នុង​តំបន់ Punta Gorda បន្ទាប់មក ប៉ូលិស​ក៏​បាន​រកឃើញ​កញ្ចប់​ថ្នាំញៀន​នៅ​ក្នុង​រថយន្ត រួមជាមួយ​នឹង​សឺ​រ៉ាំ​ង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​។​

​ក្រោយ​ពី​នាំខ្លួន​ប្ដី​ប្រពន្ធ​នេះ​ទៅ​កាន់​ពន្ធនាគារ ស្រាប់តែ​ប៉ូលិស​ទទួលបាន​ព័ត៌មាន​ថា មាន​ក្មេង​បី​នាក់​បាន​វង្វេង​នៅក្នុង​ព្រៃ ដោយ​មាន​សភាព​កខ្វក់ ឃ្លាន និង​ត្រជាក់​ខ្លាំង ហើយ​ពួកគេ​បាន​ប្រាប់ថា ឪពុក​ម្ដាយ​របស់​ពួកគេ​មាន​ឈ្មោះ​ថា Michael និង Sarah នៅ​ពេល​ឮ​ដូច្នេះ ប៉ូលិស​ក៏​ដាក់​ការសង្ស័យ ហើយ​ទីបំផុត​ក៏​ទទួលបាន​ចម្លើយ​ច្បាស់​ពី​ប្ដី​ប្រពន្ធ​នេះ​។​

​ក្មេង​ទាំង​បី​នោះ​មាន​អាយុ ៦,៨ និង​១០​ឆ្នាំ ហើយ​ពួកគេ​បាន​ប្រាប់​ប៉ូលិស​ថា ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​ជំរុញ​ឲ្យ​ពួកគេ​ទៅ​បោះជំរុំ​នៅ​នៅក្នុង​ព្រៃ ហើយ​ខណៈពេល​ដែល​ពួកគេ​កំពុងតែ​លេង​ស្រាប់តែ​ឪពុក​ម្ដាយ​របស់​ពួក​គេ​បើក​រថយន្ត​ចេញ​បាត់ ដោយ​ទុក​ពួកគេ​ឲ្យនៅ​ក្នុងព្រៃ​៕​

មតិយោបល់