ក្រុមហ៊ុនផលិតរថយន្តនៅតំបន់អឺរ៉ុប Volkswagen និង Renault បានព្រមានពីការធ្លាក់ចុះនៅក្នុងតម្រូវការពីទីផ្សារដែលកំពុងរីកចម្រើន។
លោក Jerome Stoll ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Renault បាននិយាយថា នៅពេលនេះក្រុមហ៊ុនត្រូវបានមើលឃើញថា រងឥទ្ធិពល ពីទីផ្សារថ្មី បើទោះបីជាមានការងើបឡើងវិញនៅការលក់ក្នុងតំបន់អឺរ៉ុបក្ដី។
ទីផ្សារដែលកំពុងរីកចម្រើនបានជំរុញកំណើនក្នុងឧស្សាហកម្មរថយន្ត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ។ប៉ុន្តែតំបន់មួយចំនួនត្រូវបានមើលឃើញកំណើនសេដ្ឋកិច្ចយឺត និងការប្រែប្រួលទៅលើរូបិយប័ណ្ណ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen ក៏បានលើកឡើងពីការព្រួយបារម្ភលើវិបត្តិដែលកំពុងបន្តនៅអ៊ុយក្រែន។
លោក Martin Winterkorn នាយកប្រតិបត្តិ ក្រុមហ៊ុន Volkswagen បាននិយាយថា «យើងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់រុស្ស៊ី ហើយកំពុងសម្លឹងមើលវិបត្តិអ៊ុយក្រែន និងការព្រួយបារម្ភ»៕
មតិយោបល់