ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប៉ូលីសអត្តរាគមន៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួនភ្លាម់ៗខណះពេលដែលកំពុងចាប់បោចសក់នឹងវាយធ្វើបាបស្រីស្នេហ៍របស់ខ្លួនដោយសារតែខឹងនឹងនាងចង់បែកចិត្តមានប្រុសថ្មីដែលហេតុការណ៍បង្កមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង១០នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី១១ខែមិនាឆ្នាំ២០១៤ ស្ថិតនៅលើស្ថានីយ៍ប្រេងឥន្ទះតេលាមួយកន្លែងតាមផ្លូវ២០០៤ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
បុរសដែលត្រូវប៉ូលីសឃាត់ខ្លួនខាងលើឈ្មោះរ៉ុង ភារម្យ អាយុ៣១ឆ្នាំំ មុខរបជាអ្នកលេងភ្លេងសម័យនៅក្នុងភោជនីដ្ឋានមួយស្នាក់នៅផ្ទះជួលនៅក្នុងភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។ចំណែកនារីរងគ្រោះខាងលើត្រូវជាស្រីស្នេហ៍ឈ្មោះសៀរ លក្ខណ៍ធីតា អាយុ៣០ឆ្នាំ ជាអ្នកចំរៀងនៅក្នុងភោជនីដ្នានមួយស្នាក់នៅផ្ទះជួលនៅក្នុងភូមិគោកបីជាន់ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។នៅចំពោះមុខសមត្ថកិច្ចនឹងក្រុមអ្នកយកពត៏មាននារីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកហូរថានាងនឹងបុរសម្នាក់នោះបានទាក់ទងនឹងរួមរស់នៅជាមួយគ្នារយះពេលជាង១ឆ្នាំមកហើយហើយនាងនឹងបុរសម្នាក់នោះបានបែកបាក់គ្នា២ ទៅ៣សារមក។ រហូតដល់យប់កើតហេតុខាងលើបុរសម្នាក់នោះបានទូរស័ព្ទមកសុំត្រូវរ៉ូវគ្នាវីញហើយរូបនាងក៏យល់ព្រមទៅ ។នាងបានអោយដឹងទៀតថាពេលត្រូវគ្នាវីញនោះបុរសម្នាក់នោះបានបើកម៉ូតូ១គ្រឿងមកដឹកនាងចេញពីច្រៀងនៅក្នុងភោជនីដ្ឋានមួយនៅម្តុំពោធិចិនតុនដើម្បីត្រលប់ទៅគេនៅផ្ទះរបស់គេនៅឯលភូមិឬស្សី ពេលមកមកដល់ផ្លូវ២០០៤ក៏ឈប់ម៉ូតូចូលទៅចាក់សាំង ពេលកំពុងចាក់សាំងស្រាប់ទូរស័ព្ទរបស់បុរសម្នាក់បានរោលឡើង ហើយរូបគេក៏បានលើកទូរស័ព្ទនោះឡើងហើយក៏ឮសំឡេងមនុស្សស្រីនិយាយ។
ឮដូចនោះនាងក៏បានចុចបិទទូរស័ព្ទនោះចោល ហើយសួរបុរសម្នាក់នោះថានរណាគេទូរស័ព្ទមកមិញ តែបុរសម្នាក់នោះមិនព្រមឆ្លើយទេ ហើយថែមទាំងសំឡុតរករឿងនាងទៀតផង ។ដោយខ្ចិលឈ្លោះគ្នាច្រើនរូបនាងក៏បានសុំជិះរ៉ឺម៉ក់ម៉ូតូកង់បីទៅដេកនៅផ្ទះមិត្តភក្តិនៅម្តុំព្រែកលាភ ស្រាប់តែបុរសម្នាក់នោះស្រែកគំរាមរូបគាត់ថាមិនអោយទៅដេកផ្ទះនរណាទេបើកហ៊ាងហៅរ៉ឺម៉ក់ម៉ូតូកង់៣នោះមកជិះភ្លាម់គាត់នឹងបើកម៉ូតូបុកអោយស្លាប់ ដោយនិយាយមិនទាន់ចប់ផងស្រាប់តែរូបគេបានស្ទុះមកចាប់បោចសក់ក្បាលខ្ញុំហើយវាយ៣ទៅ៤ដៃចំកណ្តាលមុខរូបខ្ញុំបណ្តាលប៉ោងមុខហើយបែកមាត់ឈាមកក្លាក់។
នាងអោយដឹងទៀតថាពេលនោះស្រាប់តែមានប៉ូលីសអត្តរាគមន៍របស់ខណ្ឌសែនសុខ៣នាក់ជិះ៣ម៉ូតូឃើញក៏ចូលមកឃាត់ហើយដឹកយកបុរសម្នាក់នោះទៅសាកសួរនៅប៉ុស្តិ៏នរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការដោះស្រាយគ្នា។
ចំណែកឯលបុរសដែលត្រូវប៉ូលីសឃាត់ខ្លួននោះវីញបានអះអាងមុខសមត្ថកិច្ចថាខ្លួនវាយស្រីស្នេហ៍ម្នាក់នោះមកពីខឹងនឹងនាងចង់បែកចិត្តពីរូបគេហើយទៅស្រវ៉ាប្រុសផ្សេង៕បច្នុបន្បគូរស្នេហ៍ខាងលើកំពុងដោះស្រាយគ្នានៅប៉ុស្ពិ៏នរគបាលរដ្ឋបាលទឹកថ្លា៕
ទស្សនាឃ្លិបវិដេអូដូចខាងក្រោមនេះ៖
)
)
)
មតិយោបល់