ថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Skymark របស់ជប៉ុនទទួលការរិះគន់យ៉ាងចាស់ដៃខណៈពេលដែលប្តូរឯកសណ្ឋានថ្មីឲ្យអ្នកបំរើស្រីនៅលើយន្តហោះ។ មនុស្សជាច្រើនយល់ថាឯសណ្ឋានថ្មីរបស់អ្នកបំរើទាំងនេះគឺខ្លីពេក មើលទៅដូចជាសម្លៀកបំពាក់ក្មេងស្រីដែលរកស៊ីភេទនៅតាមហាងនានា។ ទោះបីជាយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍មួយនេះបានប្រកាសប្រើប្រាស់ឯកសណ្ឋានមួយនេះរយៈពេល ៦ ខែមកហើយ ហើយក៏មិនមានផលទាក់ទងនឹងនារីរកស៊ីផ្លូវភេទដែរ។ ឯកសណ្ឋនេះត្រូវគេដឹងផងដែរថា បង្ហាញលើកដំបូងនៅលើជើងហោះហើយ A330-300 នៅនិទាឃរដូវ៕
មតិយោបល់