ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា ផ្អាក​ហោះហើរ​ទៅវិ​ណេ​ហ្សូ​អេ​ឡា​

​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​ប្រទេស​កាណាដា Air Canada បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ខ្លួន​បាន​ផ្អាក់​ការហោះហើរ​ទៅ​-​មក ក្នុង​ទីក្រុង Caracas ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេ​សវិន​ណេ​ហ្សូ​អេ​ឡា ដោយសារ​តែ​អំពើ​ហិង្សា​នៅតែ​បន្ត​កើន​មាន​នៅក្នុង​ប្រទេស​នេះ​។​
Canada
“​ដោយសារ​តែ​ភាពចលាចល​នៅក្នុង​ប្រទេ​សវិន​ណេ​ហ្សូ​អេ​ឡា ដូច្នេះ​ហើយ​ក្រុមហ៊ុន​មិន​អាច​ធានាបាន​នូវ​សុវត្ថិភាព សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន និង​បាន​ផ្អាក់​ការហោះហើរ ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​តាម​ក្រោយ​”​។ នេះ​ជា​សេចក្ដីជូនដំណឹង​របស់​ក្រុមហ៊ុន Air Canada​។​
​ក្រុមហ៊ុន Air Canada បានបញ្ជាក់​ថា ឈើ​ហោះហើរ​ចុងក្រោយ​បំផុត​នោះ​គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​

​ជា​មួយ​ខែ​មកនេះ មាន​ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​រវាង​ក្រុមបាតុករ និង​កងកម្លាំង​សន្ដិសុខ​របស់​វិន​ណេ​ហ្សូ​អេ​ឡា ដែល​ជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​លោក​ប្រធានាធិបតី Nicolas Maduro​។ និស្សិត និង​ក្រុមអ្នកតវ៉ា បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយសារតែ​ពួកគេ​មិន​សប្បាយចិត្ត ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការកើតមាន​នូវ​បទឧក្រិដ្ឋ​ជាច្រើន ហើយ​មកដល់ពេលនេះ មាន​មនុស្ស​ជាង ២០​នាក់​បាន​ស្លាប់​ដោយសារ​ការតវ៉ា​មួយ​នេះ​៕​

មតិយោបល់