បុរសម្នាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេល ក្រុមប៉ូលិសប្រដាប់ទៅដោយអាវុធមកព័ទ្ធជុំវិញផ្ទះរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ បន្ទាប់ពីបុគ្គលិកនៅក្រុមហ៊ុនមួយកន្លែងបានរាយការណ៍ទៅប៉ូលិសថា មានបុរសម្នាក់បានគំរាមគំហែងពួកគេដោយកាំភ្លើងមួយដើម។ ទោះជាយ៉ាងណាលោក Mechael Smith មិនមានកាំភ្លើងនោះទេ គ្រាន់តែមានស្នាមសាក់ជារូបកាំភ្លើងធំមួយនៅលើពោះរបស់គាត់តែប៉ុណ្ណោះ។ នៅពេលដែលប៉ូលិសចុះមកដល់ផ្ទះរបស់គាត់ក៏បានដឹងរឿងពិត ហើយក៏ត្រឡប់ទៅប្រាប់ដើមបណ្តឹងវិញថានេះគឺជាការយល់ច្រឡំទេ កាំភ្លើងដែលនៅនឹងចង្កេះរបស់គាត់គឺជាស្នាមសាក់ទេ៕
ព័ត៌មានជាតិ
មតិយោបល់