ព័ត៌មានជាតិ

អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​នឹង​មាន​កម្មវិធី​ពិសេសៗ ប្លែក​ជាង​ឆ្នាំ​មុន​

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​ជំនួប ពិភាក្សា ជាមួយ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០១៤ ថា អង្គរ​សង្ក្រាន​ឆ្នាំ​នេះ​នឹង​កាន់តែ​ពិសេស​ជាង​ឆ្នាំមុន ដោយ​មាន​ការ ដាក់បញ្ចូល​បន្ថែម​នូវ​កម្មវិធី​ពិសេសៗ​មួយចំនួន​ប្លែក​ជាង​កាលពី​ឆ្នាំ ២០១៣ ហើយ​រំពឹង​ថា ភ្ញៀវ ជាតិ និង​អន្តរជាតិ​ជាង ៣ ម៉ឺន​នាក់​នឹង​បាន​ចូលរួម​ទស្សនា និង​កម្សាន្ត​នា ពេលខាងមុខ​នេះ ។​
10013671_748429545189374_935368732_n
​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៤ នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប​មាន​រយៈពេល ៤ ថ្ងៃ ដែល​កម្មវិធី នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ ២០១៤ ក្នុង​ដែនដី តំបន់​អង្គរវត្ត ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ក្នុងនោះ​មាន​ការ​លេងល្បែង ប្រជាប្រិយ​ខ្មែរ ការសម្តែង​របាំ​សិល្បៈ​បុរាណ ការបង្ហាញ​ចម្លាក់​វប្បធម៌​និង​ពិធី​ប្រពៃណី​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ថ្លែង​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​យុវជន​ខ្មែរ ក្នុង​ចង្កោម​ស ហ​ព័ន្ធ​សហភាព​យុវជន​កម្ពុជា ដែល​មាន​គំនិត​រៀបចំ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ តាមរយៈ​ព្រឹត្តិ ការណ៍​ដ៏​អស្ចារ្យ​អង្គរ​សង្ក្រាន្ត​នៅ​កម្ពុជា​នេះ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា ទើបតែ​យុវ ជន​ខ្មែរ​ក្នុងសម័យ​តេ​ជោនេះ​ប៉ុណ្ណោះ ដែល​មាន​គំនិត​រៀបចំ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ តាមរយៈ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឡើង ស្របពេល​ដែល​កម្ពុជា​ទ​ទួលបាន​សន្តិភាព​ពេញ លេញ ។ ទោះជា​យ៉ាងនេះក្តី ខណៈ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ច្រើន​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំ ពោះ​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​អនាម័យ​របស់​អ្នកចូលរួម ដែល​អាច​កើត ឡើង​ដោយ​ប្រ ការ​ណាមួយ ហើយ​បញ្ហា​ទាំងនេះ​ក៏​មិន​អាច​មើល​រំលង​ដែរ នៅពេល​ដែល​អង្គរ សង្ក្រាន្ត​មាន​មនុស្ស​ចូលរួម​រាប់​ម៉ឺន​នាក់​នោះ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់