ក្រុមហ៊ុនហ្វាំងឡង់ Nokia ត្រូវបានគេដឹងថា បានពន្យាពេលកិច្ចព្រមព្រៀងទិញលក់ជាមួយនឹងក្រុមហ៊ុន Microsoft រហូតដល់ខែមេសា ព្រោះមានបញ្ហាមួយចំនួនមិនទាន់ដោះស្រាយរួចរាល់។
នៅមុននេះ ក្រុមហ៊ុនបានព្យាករណ៍ថា កិច្ចព្រមព្រៀងទិញលក់ នឹងត្រូវបញ្ចប់នៅក្នុងខែមីនា ប៉ុន្តែនៅពេលនេះ ត្រូវបានពន្យាពេល ដូច្នេះការផ្ទេរកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងឡាយនៅមិនទាន់បញ្ចប់នោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsft បានទិញអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Nokia ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក ដែលកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់នៅក្នុងខែមីនា៕
មតិយោបល់