ព័ត៌មានជាតិ

ដេក​ស្លាប់​ឡើងហើមស្អុយពីរ បីថ្ងៃទើបគេដឹង​

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​គេ​ជឿ​ថា​ដេកស្លាប់​នៅ​ថ្ងៃ​ចន្ទ រហូត​ដល់​សព​ហើម​ស្អុយ​ទើប​គេ​ដឹង​កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​២៦​មីនា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​១២៦​អា ផ្លូវ​បេតុង ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើ​តាម​ការ​ពិនិត្យ​សព​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ថា​អាច​ស្លាប់​ដោយសារ​គាំងបេះដូង​។​

ប៉ូលិស​មូលដ្ឋាន​បានឲ្យដឹងថា សព​ឈ្មោះ​ស៊ីម លឹម​អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​ប្រពន្ធ​ឈ្មោះ​ឡែន ថា​រី​អាយុ​៤០​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​។​

សាក្សី​ឈ្មោះ​លី ចាន់ណា​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ស៊ីម លឹម​បាន​ខ្ចី​លុយ​គាត់​៥​ពាន់​រៀល​ដើម្បី​ទិញ​ស្រា​.​ស​ផឹក​។​លុះដល់​ព្រឹក​ថ្ហៃ​ចន្ទ​ឃើញ​ផ្ទះ​គាត់​បើកភ្លើង​អត់​បិទ រហូត​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ​ស្រាប់តែ​ភាយ​ក្លិនស្អុយ​ចេញមកក្រៅ​មាន​ការសង្ស័យ​ក៏​គាស់​ទ្វារ​មើល​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​ហើម​ស្អុយ​ទៅ​ហើយ​៕

2014-03-27_092619
2014-03-27_092603

មតិយោបល់