អ៊ីតាលី៖តំណាងកីឡាករ Paul Pogba លោក Mino Raiola បាននិយាយថា កិច្ចពិភាក្សាលើការពង្រីកកិច្ចព្រងព្រៀង ជាមួយនឹងខ្សែបម្រើសេះបង្កង់ Juventus គឺរងចាំបន្ទាប់ពីការប្រកួត World Cup ហើយ។
អតីតកីឡាករបិសាចក្រហម Manchester United នៅរដូវកាលនេះបានស្វែងរកគ្រាប់បាល់បានចំនួន ៧ គ្រាប់ ឲ្យ Juventus ដែលជាក្លិបជើងខ្លាំងក្នុងក្របខណ្ឌ អ៊ីតាលី ហៀបនឹងលើកពាននៅរដូវកាលនេះ។
លោក Mino Raiola បានទទូចថា ខ្សែបម្រើសញ្ជាតិបារាំង រូបនេះ អ្វីដែលសំខាន់នៅពេលនេះគឺ ចង់ជួយឲ្យក្លិប លើកពានទាំងឡាយ ទាំងក្នុងស្រុក និងក្រៅស្រុក តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បន្ទាប់ពីផ្តោតអារម្មណ៍នៅ World Cup គាត់ក៏គិតអ្វីដែលកើតឡើងនៅលើទីលានបន្ទាប់ផងដែរ ។ តែទោះជាយ៉ាងណា កុងត្រាកីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ ២០១៦ ដោយកុងត្រានេះវានៅយូរក្រែលដែរ ហេតុដូចនេះក្លិប មិនទាន់ប្រញាប់ប្រញាល់កុងត្រាបន្ទាប់នោះឡើយ។
អ្នកនាំពាក្យ និងតំណាងខាងលើបានបន្តថា Paul Pogba មិនចង់ចាកចេញពីក្លិបឡើយ ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវពន្យាពេល រហូតដល់ បន្ទាប់ពីការប្រកួត បាល់ទាត់ World Cup នៅប្រេស៊ីលរួចរាល់សិន៕
មតិយោបល់