បារាំង៖នាព្រឹកព្រលឹមថ្ងៃពុធ នេះ វេលាម៉ោង ១ និង ៤៥ នាទី ក្លិប PSG បានធានាសុវត្ថិភាពរបស់ពួកគេ ដោយឈ្នះ ៣ – ១ លើក្លិបតោខៀវ ជំនួបជើងទី ១ ក្នុងក្របខណ្ឌ Champions League ។
គ្រាប់បាល់ដំបូងរបស់ PSG រកបានដោយកីឡាករ Ezequiel Lavezzi នៅនាទី ទី ៤ ដែលជួយឲ្យ គ្រូបង្វឹក Laurent Blanc អរហើបគូថពីកៅអី និងគ្រាប់បាល់ទី ២ ជាគ្រាប់បាល់អនហ្គោលរបស់ Luiz កីឡាករតោខៀវ នៅនាទី ៦២ និង Pastore បានបន្ថែមមួយគ្រាប់ទៀត នៅនាទី ៩០ + ៣ ។ ក៏ប៉ុន្តែសម្រាប់តោខៀវ ក៏មានឱកាសក្នុងការបំបែកពងមាន់របស់ PSG ផងដែរ នៅនាទី ២៧ ដោយកីឡាករ Hazard ។
មុនការប្រកួទ Jose Mourinho តែងតែអួត និងបង្ហាញពីទំនុកចិត្តថាខ្លួនអាចនឹងឈ្នះ ក៏ប៉ុន្តែនេះវាគ្រាន់តែជា អំនួត ដើម្បីលើកទឹកចិត្តរបស់ខ្លួនតែប៉ុណ្ណោះ ខណៈដែល អ្នកតាមដានវិស័យកីឡាបានព្យាករណ៍ទុកមុនថា តោខៀវ ច្បាស់ជាចាញ់ ស្របពេលដែល PSG សម្បូរទៅដោយកីឡាករ លំដាប់ពិភពលោក និងតម្លៃថ្លៃៗនោះ ។ ប៉ុន្តែវាក៏ជាការលំបាកសម្រាប់ Jose Mourinho ក្នុងការជ្រើសរើសកីឡាករ លេងជាមួយនឹង PSG ព្រោះថាកីឡាករល្អៗរបស់ខ្លួន រងរបួសដូចជា Samuel Eto មានបញ្ហារបួស ខ្លួនក៏ចុចឈ្មោះ Andre Schurrle ជួសតែម្តង តែមិនហុចផលឲ្យឡើយ។
សម្រាប់សប្តាហ៍ក្រោយ PSG នឹងធ្វើដំណើរមកកាន់ ទឹកដីតោខៀវវិញម្តង ក៏ប៉ុន្តែ វាហាក់សង្ឈឹមតិចណាស់ សម្រាប់តោខៀវ ដែលអាចវាយបក ក្លិបមួយនេះ ក្នុងលទ្ធផល ៤ – ០ ឬ ៣ – ០ នោះ បើមើលតាមស្ថានភាពជាក់ស្តែង កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១២ តោខៀវ ទទួល PSG ក៏ប៉ុន្តែបានត្រឹមតែលទ្ធផល ស្មើ ១- ១ តែប៉ុណ្ណោះ ។
ចង់ដឹងថា តោខៀវ អាចធ្វើសម្រេចឬយ៉ាងណា រងចាំដាននៅសប្តាហ៍ក្រោយទាំងអស់គ្នា ។
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
Chelsea – Paris Saint Germain 1-1 ក្នុងឆ្នាំ ២០១២ ៖
មតិយោបល់