នៅខាងក្រោមនេះ ដែរគឺជាបញ្ជីឈ្មោះ អ្នកគ្រប់គ្រងដែលទទួលបានចំណូលច្រើនបំផុតប្រចាំឆនាំ នៅលើពិភពលោក ។ បើសិនជាងាកកាន់ខែ មិនា ឆ្នាំ ២០១៣ វាខុសគ្នាតែម្តង ក៏ប៉ុន្តែចាប់តាំងពី Pep Guardiola និង Jose Mourinho បានចូលរួមមកដឹកនាំក្រុម Bayern Munich និង Chelsea ប្រាក់ខែរបស់ពួកគេ បានលោតត្រដែត សម្រាប់ឆ្នាំ ២០១៤ ។ នេះបើតាម បញ្ជីរបស់ Francefootball បានចេញផ្សាយ។
ក្នុងបញ្ជីនោះដែរ Pep Guardiola ស្ថិតនៅលំដាប់ថ្នាក់ទី ១ ដោយមានប្រាក់ខែ ប្រចាំឆ្នាំ ចំនួន ១៤,៨ លានផោន ប្រហែល ២៥ លានដុល្លារ អាមេរិក និងជាគ្រូបង្វឹកដែលមានប្រាក់ខែច្រើនជាងគេ នៅក្នុងឆ្នាំ ២០១៤ នេះ។
ដោយឡែក សម្រាប់ អ្នកដែលស្ថិតនៅលេខរៀងទី ២ គឺលោក Jose Mourinho អ្នកចាត់ការទូទៅរបស់តោខៀវ ដោយមានប្រាក់ខែប្រចាំឆ្នាំ គឺ ៨,៣៧ លានផោន ប្រហែល ១៤ លានដុល្លារ ។
នៅខាងក្រោមនេះដែរគឺជាបញ្ជីទាំង ២០ ដែលបង្ហាញពីគ្រូបង្វឹក នៅលើពិភពលោកដែលមានប្រាក់ខែប្រចាំឆ្នាំ ច្រើនជាងគេ ប្រចាំឆ្នាំ ២០១៤ ៖
មតិយោបល់