ថ្មីៗនេះតាមការសិក្សាមួយបានបង្ហាញថា មាននៅក្នុងសាច់ក្រក ១០ មាន ១ ផ្ទុក HEV ដែលបណ្តោលឲ្យមានជំងឺរលាកថ្លើម និងអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់ស្ត្រីមានផ្ទៃពោះ។
បើយោងតាមអ្នកជំនាញផ្នែកវិជ្ជសាស្ត្រអង់គ្លេសបង្ហាញផងដែរថា ជារៀងរាល់ឆ្នាំបុរសជនជាតិអង់គ្លេស ៦៥.០០០ នាក់ត្រូវបានឆ្លងមេរោគនៃជំងឺរលាកថ្លើមប្រភេទ(HEV) ដែលបណ្តោលឲ្យរលាកថ្លើម បន្ទាប់ពីការបរិភោគសាច់ក្រក salami និងសាច់ជ្រូកដែលឆ្លងមេរោគ។ ពួកគេបាននិយាយថាវិធីសាស្ត្របែបប្រពៃណីនៃការចម្អិនអាហារមិនអាចបំផ្លាញ់មេរោគ និងឆ្អិនល្អបានទេ។ ជនរងគ្រោះដែលជាជនជាតិអង់គ្លេសភាគច្រើនជាបុរសដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
ពីមុន HEV គឺជារឿងធម្មតានៅក្នុងប្រទេសទីបី ដែលមានភាពទាក់ទងទៅនឹងទឹកកខ្វក់។ ប៉ុន្តែបច្ចុប្បន្ន មេរោគនេះត្រូវបានគេរកឃើញមាននៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើននៅទូទាំងអឺរ៉ុប និងទាំងប្រទេសអង់គ្លេស៕
មតិយោបល់