ព័ត៌មានជាតិ

សារធាតុគីមីហាមឃាត់ដាក់ក្នុងចំណីអាហារ៣៣គីឡូ ត្រូវបានរកឃើញក្នុងផ្សារកំពង់ធំ និងផ្សារតាំងក្រសាំង

កំពង់ធំៈ លោក លៀង សុភាព ប្រធានកាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយលោក លឹម ចក់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឱវាទ ចុះពិនិត្យរោងចក្រផលិតគុយទាវ និងទំនិញខូចគុណភាព ឡេលាបស្បែក និងផលិតផលដែលត្រូវបានហាមឃាត់ នាំចូលមកពីប្រទេសវៀតណាម មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ព្រមទាំងបានដកហូត សារធាតុគីមីបូរ៉ាក់ ដែលក្រុមអាជីវករតែងតែនាំយកមកលាយផ្សំជាមួយនឹងចំណីអាហារ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារតាំងក្រសាំង ស្រុកសន្ទុក និងផ្សារកំពង់ធំ ខេត្តកំពង់ធំ ដើម្បីរកសារធាតុគីមីនាំយកមក ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ ដែលជាសារធាតុគីមី ត្រូវបានហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពអ្នកបរិភោគ។

លោក លៀង សុភាព បានបញ្ជាក់ថា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដែលបរិភោគចំណីអាហារ អាចប្រឈមនឹងគ្រោះថ្នាក់ ខណៈពេលដែលសារធាតុបូរ៉ាក់ សម្រាប់ប្រើប្រាស់នៅកន្លែងជាងមាស និងផ្សាដែក ផ្សាស្ពាន់នានា តែត្រូវបានគេយកមកលាយចូលចំណីអាហារ។

ប្រតិបត្តិការថ្ងៃនេះ ត្រូវបានរកឃើញសារធាតុគេមី បូរ៉ាក់ចំនួន៣៣គីឡូក្រាម ដកហូតពីផ្សារកំពង់ធំ ក្នុងនោះលោកបាន ណែនាំមិនឲ្យនាំយកមកលក់បន្តទៀត ចំណែកក្រុមអជីវករដែល និយមលាយឡេលក់សម្រាប់ស្រ្តីឲ្យប្រុងប្រយ័ត្នហាមលាយសារធាតុហាមឃាត់ និងពុំត្រូវលាយឡេ ដោយគ្មានឯកទេស គ្មានជំនាញ អាចប៉ះពាល់ដល់ផ្ទៃមុខរបស់អ្នកប្រើប្រាស់ និងសំណូមពរឲ្យនាំយកផលិតផលដែលមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ ដើម្បីដាក់តាំងបង្ហាញ និងត្រូវធ្វើស្លាកសញ្ញាសម្គាល់ត្រឹមត្រូវជៀសវាងមានការក្លែងបន្លំរបស់អ្នកដ៏ទៃ។
រីឯគ្រឿងភេសជ្ជៈដែលផុតថ្ងៃកំណត់ លោកបានណែនាំឲ្យអជីវករទាំងអស់ត្រូវនាំទំនិញរបស់ខ្លួនដែលជិតផុតកំណត់ ឬផុតកំណត់ទៅដូរនឹងក្រុមហ៊ុនដើម្បីយកទំនិញថ្មីមកលក់ ចូលរួមការពារសុវត្តិភាពចំណីអាហារ ព្រោះចំណីរអាហារ និងអាហារដែលមានសារធាតុគីមី ប្រៀបបាននឹងអាវុធសម្លាប់មនុស្ស៕

សារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារសារធាតុគីមីក្នុងអាហារ

មតិយោបល់