ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លីដុងហេ របស់ Super Junior ជាប់ជា​តារាចម្រៀង​មានមុខមាត់ដូច ដាយណូស័រ

សមាជិកក្រុម​តារាចម្រៀង Super Junior លោក Lee Donghae បានស្ថិតនៅកំពូលតារាង ​ក្នុងចំណោម​សិល្បៈករ​ផ្នែកបុរស ដែលមានទម្រង់មុខ​ដូច ដាយណូស័របំផុត ។​

ការស្ទង់មតិ ​ចំពោះ​សិល្បករក្រោមប្រធានបទ “សិល្បៈករ​សង្ហាដូចដាយណូស័រ ថា​អ្នកមិនអាចមិនអើពើ” ដែលរៀបចំឡើងដោយ ទំព័រ DCinside ដោយធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែ មេសា ដោយបញ្ចប់នាពេលថ្មីៗនេះ​។ លក្ខណៈវិនិច្ច័យ ​រូបរាងនឹងការស្ទង់មតិនេះ គឺ សំដៅលើភ្នែកធំ និងមានរូបរាងដូចដាយណូស័រ ។​ នេះ​ជា​ គោលបំណង​ ការបង្កើត​ភាពសប្បាយរីករាយ សម្រាប់អ្នកគាំទ្រតែប៉ុណ្ណោះ​។

ដូច្នោះ ហើយលទ្ធផលបញ្ចប់ ក្រោយ​ការស្ទង់មតិ ​ ជ័យ​ជម្នះបានទៅលើ Lee Donghae របស់ Super Junior ដោយការបោះឆ្នោតគាំទ្រ មានរហូតដល់ទៅ ៤៨,៤ ភាគរយ បើគិតជាសំឡេង គឺ ១០៧២ សំឡេង​ ក្នុងចំណោម ២២១៧ សំឡេង ។ អ្នកដែលស្ថិតនៅលេខរៀងលំដាប់លំដោយ​ បានទៅលើ Jung Yong Hwa ( CNBLUE ) , Kim Woo Bin , Dongwoo ( INFINITE ) , Jonghyun ( SHINee ) និង​ TOP ( Big Bang ) ៕​
leedonghae-smile-0da51
Lee Donghae
42445564-f1bda
Jung Yong Hwa 24,5%
woobin-c0c1d
Kim Woo Bin 5,9%
Dong_Woo_06-9992d
Dong Woo
top-party16-29774
T.O.P (Bigbang)

មតិយោបល់