ព័ត៌មានជាតិ

មនុស្ស ២៥០០ នាក់​បានស្លាប់​នៅអាហ្គានីស្ថានដោយសារ​ភ្លៀង​រអិល​បាក់ដី (Video Inside)

កាប៊ុល៖ ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ មាន​មនុស្សជាង ២៥០០ នាក់ប្រហែលនឹងស្លាប់ នៅក្នុងហេតុការណ៍​​រអិល​បាក់ដី ដ៏គួរ​ឲ្យភ័យខ្លាច ​នៅភាគ​ខាងជើង​ខេត្ត Afghan Badakhshan កាលពីថ្ងៃ​សុក្រ នេះបើតាម​អភិបាល​ខេត្តនេះ បាននិយាយ ។
2014-05-03_200110
អភិបាលខេត្ត ឈ្មោះ Shah Wali Adib បាន​ប្រាប់ដល់ ស៊ីនហួរថា “យើងប៉ាន់ស្មានថា មានមនុស្ស​ជាង ២៥០០ នាក់ បានបាត់ខ្លួន ហើយ​​ការបារម្ភ​របស់យើង មនុស្ស​ដែលបាត់ខ្លួន អាចនឹងស្លាប់ នៅក្រោមជម្រៅ ២០ ម៉ែត្រ ដែលគ្របដណ្តប់ដោយ កំទេចកំទីផ្ទះ នៅក្នុងភូមិ” ។​

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅតំបន់ Aab Bareek សង្កាត់ Argu ដោយ​ត្រូវធ្វើដំណើរ ៤ម៉ោង​ចេញពីទីក្រុង Faizabad ទើបមកដល់​។​
ការអិល​បាក់ដីភ្នំនេះ វា​បានកើតឡើង វេលាម៉ោង ១១ និង ០០ នាទីព្រឹក ថ្ងៃសុក្រ ដោយសារតែ​មានភ្លៀវធ្លាក់ខ្លាំងពេក ។ បន្ទាប់ពីប្រាំបីម៉ោង នៃប្រតិបត្តិការជួយសង្គ្រោះ អ្នកភូមិនេះ មានតែ សាកសពមនុស្ស ៣ នាក់គត់ ដែលរកឃើញ និង មនុស្ស​របួស ១០០ នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ខណៈដែល ២៥០០ នាក់ទៀត ត្រូវបានគេសន្និដ្ឋានថា​ស្លាប់​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់