ព័ត៌មានជាតិ

Floyd Mayweather នៅតែរក្សាតំណែង​ឈ្នះ បន្ទាប់ពី​តស៊ូ ១២ ទឹកជាមួយនឹង Marcos Maidana

កីឡាករ Floyd Mayweather នៅតែរក្សា​​តំណែង មិនស្គាល់រស់ជាតិចាញ់ បន្ទាប់ពីតស៊ូ ១២ ទឹកជាមួយនឹងកីឡាករ Marcos Maidana សញ្ជាតិ​អាហ្សង់ទីន ទាំង​លំបាកលំបិន ។

នៅទឹកទី ១ ដល់ទឹកទី ៦ កីឡាករ Marcos Maidana សឹងតែ​ធ្វើ​ឲ្យ Floyd Mayweather រកច្រកចេញមិនរួច ដោយបង្កជាព្យុះភ្លៀង មិនដាច់ ។ ក៏ប៉ុន្តែ​ទឹកទី ៧ រហូតដល់ទឹកទី ១២ Floyd Mayweather អាចតដៃមួយៗវិញ​ តែ Marcos Maidana ក៏បណ្តោយ​ឲ្យ កីឡាករស្បែកខ្មៅនេះ ធ្វើតាមចិត្តនោះដែរ ។
អាជ្ញាកណ្តាលពីររូប​បានកាត់សេចក្តី​ឲ្យ Floyd Mayweather ឈ្នះក្នុងនោះ ឲ្យពិន្ទុ 117-111 116-112 និង 114-114 ។

សូមបញ្ជាក់ផងដែរថា នេះគឺជាកំណត់ត្រាទី ៤៦ មិនស្គាល់រស់ជាតិថាចាញ់របស់ Floyd Mayweather បន្ទាប់ពីក្រាញននៀល​តស៊ូ ១២ ទឹក ទាំង​ប្រផិតប្រផើយជាមួយនឹងកីឡាករ​អាហ្សង់ទីន ៕​
hi-res-d65e1a1f1974f92f83cffaa861cc2458_crop_north

មតិយោបល់