ព្រះសីហនុៈ បុរសជនជាតិចិន ជាបុគ្គលិករបស់កាស៊ីណូ ស្រវឹងជោកជាំបានបើករថយន្តទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន២នាក់របួស និងម៉ូតូ៩គ្រឿង រថយន្ត១គ្រឿង រងការខូចខាត ត្រូវបានតុលាការ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ។
គួរំលឹកថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវ៧មករា ជិតភោជនីយដ្ឋានសួនសុបិន្ត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
មតិយោបល់