ព័ត៌មានជាតិ

អធិការ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ម៉ូតូ​អត់​ស្លាក​លេខ​តាម​យុទ្ធ​សាសន៍​ភ្លៀងរលឹម​

​ភ្នំពេញ​៖ ដើម្បី​ធានា​អោយបាន​សុវត្ថិ​ភាពល្អ​នឹង​កាត់បន្ថយ​បទល្មើស​នាៗ​ដែល​បាន​កើតឡើង​អោយមាន​ប្រសិទ្ធិ​ភាពល្អ​នោះ​កម្លាំង​នគ​បាល​ខណ្ឌ​សែន​សុខ​ដែល​ដឹកនាំ​ក៏ដូចជា​ការបញ្ជារ​ពី​លោក​ម៉ក់​ហុង​អធិការ​ខណ្ឌ​សែន​សុខ​បាន​ចុះ​ពង្រឹង​នឹងធ្វើ​ការឃាត់​ម៉ូតូ​ទាំងឡាយណា​ដែលមាន​ការសង្ស័យ​នឹង​គ្មាន​ស្លាក​លេខ​ដើម្បី​យកមក​សួរនាំ​។​ប្រ​ត្តិ​ប​ត្រ​ការ​នេះ​បានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​នឹង​ជា​រៀងរាល់​យប់​។​

លោក​ម៉ក់​ហុង​អធិការ​ខណ្ឌ​សែន​សុខ​បានអោយដឹង​ថាះ​កន្លងមក​បទល្មើស​នាៗ​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​គឺ​ភាគច្រើន​តែងតែ​ប្រើ​មធ្យោបាយ​ម៉ូតូ​អត់​ស្លាក​លេខ​ឬ​បី​ត​ស្គ​ត់​ខ្មៅ​មក​បង្ករ​បទល្មើស​ហេតុ​នេះហើយ​ដោយមាន​ការ​ច​ង្អុ​រ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​ស្នងការ​លោក​ក៏បាន​ដាក់បទបញ្ជារ​អោយ​កងកម្លាំង​របស់លោក​ចុះបង្ក្រាប​នឹងធ្វើ​ការឃាត់​រាល់​សកម្ម​

ភាព​ម៉ូតូ​ទាំងឡាយណា​ដែល​បានធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ពុំមាន​ពាក់​ស្លាក​លេខ​យកមក​ស្រាវជ្រាវ​យុទ្ធនាការ​នេះ​លោក​ហៅថា​ជា​យុទ្ធនាការ​បង្ក្រាប​តាមរបៀប​ភ្លៀងរលឹម​យ៉ាងណា​ម៊ិ​ញ​ដូចជា​កាលពី​យប់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤​នៅវេលា​ម៉ោង​០០​និង​១០​នាទី​ក​ម្លាំ​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​សែន​សុខ​បានធ្វើការ​បង្ក្រាប​នឹង​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ​បាន​ចំនួន​៤​

គ្រឿង​ហើយក៏​នាំយកមក​ស្រាវជ្រាវ​នឹង​អោយ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​ដែល​ពាក់​ព​ន្ធ​មក​បង្ហាញ​អោយបាន​គ្រប់គ្រាន់​ទើប​ប្រគល់អោយ​យក​ត្រឡប់​ទៅ​វី​ញ​៕
image-52

មតិយោបល់