ភ្នំពេញ៖ បុរសម្នាក់ជាកម្មករដឹកជញ្ចូនក្រុមហ៊ុនកូរ៉េមួយដែលមានយីហោ THE BEST មានទីតាំងនៅចំណុចផ្ទះលេខ 46ផ្លូវ428សង្កាត់បឹងត្របែកខណ្ឌចំការមន។បានស្លាប់នៅក្នុងក្រុមហ៊ុនទាំងកណ្តាលថ្ងៃត្រង់ដោយសារតែធ្លាប់មានជំងឺគាំងបេះដូងបានធ្វើឲ្យមានការភ្ញាក់ផ្អើលលោះងនៅវេលាម៉ោង 12:05 នាទី ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2014 ។
កម្មករបាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ 30 ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុនដើរលក់សាប៊ូនៅតាមទីផ្សារ ស្រុកកំណើតនៅភូមិ ព្រែកទុយ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់ ) ។ នៅមុនពេលកើតហេតុគេបានឃើញកម្មកររូបនោះបានដេកនៅលើប៉ៅអ៊ី នៅពេលព្រឹកវេលាម៉ោងជាង 8 និង 30 នាទី
ហើយបានដេកលេង ចុចតេឡេមើលទូរទស្សន៏ប្រហែលជាងកន្លះម៉ោងក្រោយមកគេក៏បានក្រោកឡើងទៅបើកទូរទឹកកកហើយយកកាហ្វេមកផឹកដោយដាក់កែវនៅលើក្បាលដំណេកក៏ដេកតែម្តងទៅ តែគ្មាននរណាម្នាក់គេចាប់អារម្មណ៍ថាជនរងគ្រោះគាំងបេះដូងស្លាប់នោះទេ។
នៅវេលាម៉ោងខាងលើអ្នករួមការងារក៏បានទៅដាស់ជនរងគ្រោះមិនឆ្លើយក៍ទៅអង្រួនទើបដឹងថាជនរងគ្រោះស្លាប់ទៅហើយទំនងជាគាំងបេះដូងស្លាប់ ( កន្លងមកជនរងគ្រោះធ្លាប់មានជំងឺគាំងបេះដូងផងដែរ ) ទើបតែចូលមកបំរើការងារនៅក្នុងក្រុមហ៊ុននេះបានតែ ០៤ ខែតែប៉ុណ្ណោះ ក្រោយពីហេតុការនេះបានកើតឡើងហើយសមត្ថកិច្ចជំនាញបានមកកន្លែងកើតហេតុដើម្បីធ្វើកោសល់ពិចយ័លើជនរងគ្រោះដើម្បីរកមូលហេតុពិតនៃការស្លាប់៕
មតិយោបល់