ព័ត៌មានជាតិ

ពិតជា​អស្ចារ្យ​មែន​! វីដេអូ​បទ​ចម្រៀង FIFA World Cup 2014 ឆ្នាំនេះ​

​ខណៈពេល​មនុស្ស​រាប់លាន​នាក់​កំពុង​តែ​ទន្ធឹង​រងចាំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2014 ដែល​នឹង​ខិត​ជិត​មក​ដល់ នៅក្នុង​រយៈពេល​តែ​ជាង ២០​ថ្ងៃ​ទៀត​នោះ នៅពេលនេះ បទ​ចម្រៀង​ជា​ផ្លូវការ​សម្រាប់​ការប្រកូត FIFA World Cup 2014 បាន​ចេញ​ជា​ផ្លូវ​។​

​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា We Are One (Ole Ola) ដែល​ជា​បទ​ចម្រៀង​សម្រាប់​ការប្រកួត FIFA World Cup 2014 ត្រូវ​បាន​ច្រៀង​ដោយ​កំពូល​តារាចម្រៀង​រ៉េ​បលោក Pitbull រួមជាមួយ​នឹង​តារាចម្រៀង​ស្រី​ដ៏​ស្រស់​សោភា​ពីរ​ដួង​គឺ Jennifer Lopez និង Claudia Leitte​។​

​ពិតជា​អស្ចារ្យ​ខ្លាំង​សម្រាប់​បទ​ចម្រៀង​ប្រចាំ FIFA World Cup 2014 ឆ្នាំនេះ ហើយ ដំណឹង ក៏​ជឿជាក់ថា លោកអ្នក​ប្រាកដជា​ពេញចិត្ត​ជាមួយនឹង​បទ​ចម្រៀង​នេះ​ដូច​គ្នា​។​
World Cup 2014 song

​តើ​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ ក្រោយពី​បាន​ទស្សនា​វីដេអូ​បទ​ចម្រៀង​នេះ​រួចមក​?

មតិយោបល់