ព័ត៌មានជាតិ

ភ្នែក​របស់​បុរស​អាច​ជួយ​វាយតម្លៃ​សមត្ថភាព​ផ្លូវ​ភេ​ទរបស់​ពួកគេ​ច្រើន​ជាង​ស្ត្រី​

​ការ​ចូល​ចិត្ត​សម្លឹង​មើល​រូបភាព​នៃ​តារា​ម៉ូ​ដែល ឬ​នារី​សិច​ស៊ី​អាច​បង្ហាញ​ថា បុរស​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង ព្រោះ​ពួកគេ​ចូលចិត្ត​សម្លឹងមើល​ត្រង់​ចំណុច​សំខាន់​។​

​តាម​ការសិក្សា​ថ្មី​មួយ​របស់ សហរដ្ឋអាមេរិក បានបង្ហាញ​ថា ក្នុង​ការពិសោធន៍​ទៅលើ​បុរស ៣០ នាក់ រួមទាំង​ស្ត្រី​ដែល​ជា​សិស្ស មាន​ច្រើន​នាក់​ដែល​សម្លឹង​មើល​រូបភាព​របស់​បុរស និង​ស្ត្រី​ដែល​ជា​តារា​ម៉ូ​ដែល​ចាប់ពី​អាយុ ២០ ដល់ ៤០ ឆ្នាំ​។ រយៈពេល​ដែល​ពួកគេ​ប្រើ​កែវភ្នែក​ដើម្បី​សម្លឹង​អ្នកស្រាវជ្រាវ​បាន​ដក​ត្រាទុក និង​ធ្វើការ​វិភាគ​។ លើសពីនេះទៅទៀត​សិស្ស​ក៏​អាច​ចូលរួម​ក្នុង​ការឆ្លើយ​បញ្ហា​ផ្លូវភេទ ទាក់ទង​ទៅនឹង​យេនឌ័រ​ផងដែរ​។​

​លទ្ធផល​នៃ​ការសិក្សា​បាន​បង្ហាញថា នៅពេលដែល​មនុស្ស​មើល​ឃើញ​រូបភាព​អាសអាភាស និង​ក្រុម​មនុស្ស​ដែល​កំពុងតែ​ត្រូវការ​សេចក្តីស្រឡាញ់ អាច​ឆ្លុះបញ្ចាំង​ពី​រំ​ញ័រ និង​ការព្រួយបារម្ភ​ទាក់ទង​ទៅនឹង​ផ្លូវភេទ​។​

​បុរស​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង គឺ​ការរំភើប ការ​ផ្សងព្រេង និង​ចង់​មាន​បទពិសោធន៍​ផ្លូវភេទ​ជាច្រើន​ទៀត​។ បុរស​ម្នាក់​តែងតែ​ផ្តោតអារម្មណ៍​មើលទៅ​រាងកាយ និង​ត្រគាក​ច្រើន​ជាង​តំបន់​ផ្សេងទៀត​។ លើសពីនេះទៅទៀត​ស្ត្រី​បាន​បង្ហាញ​ពី​ចំណង​ផ្លូវភេទ​ខ្លាំង ដោយ​មើល​ទៅលើ​រាងកាយ​ស្ត្រី​ផ្សេងទៀត ហើយ​ធ្វើ​ការប្រៀបធៀប​ភាពស្រស់ស្អាត​នៃ​រូបរាងកាយ​។ សរុប​មក​វិញ​ការសិក្សា​នេះ​បាន​បង្ហាញថា ភ្នែក​របស់​បុរស​អាច​ជួយ​វាយតម្លៃ​សមត្ថភាព​ផ្លូវ​ភេ​របស់​ពួកគេ​ច្រើន​ជាង​ស្ត្រី​៕
2014-05-20_092112

មតិយោបល់