បាត់ដំបង៖ កម្លាំងអាវុធហត្ថក្រុងបាត់ដំបង កាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានវត្ថុតាងមួយ ចំនួននៅចំណុចក្រុមទី៣១ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ពីបទចែកចាយថ្នាំញៀន រួចកសាងសំណុំរឿង បញ្ជូនខ្លួនជន សង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបង លោក សំ វីឡុង បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ៖ ទី១-ឈ្មោះ សា រំលី ហៅ ជីន ភេទប្រុស អាយុ៣២ឆ្នាំ ទី២-ឈ្មោះ សើ កូប ហៅឆាលី ភេទប្រុស អាយុ ៣២ឆ្នាំ ទី៣-ឈ្មោះ លី ភ្លី ហៅ ភ្លី ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង ៣នាក់នេះ រស់នៅភូមិ ដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
លោកបានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀនភ្លាម លោក បានដឹកនាំកម្លាំងចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងរឹបអូសបានម៉ាទឹកកក ១ថង់ តូចស្មើ និង ០.១៥ ក្រាម ទូរស័ព្ទដៃ ៣ គ្រឿង ដាវសាម៉ូរ៉ៃ ២ ដើម លុយខ្មែរ ៦ម៉ឺនរៀល និងសម្ភារៈជក់ និងវេចខ្ចប់ មួយចំនួន នាំយកមកសាកសួរ ។
ក្រោយពីឃាត់ខ្លួន និងសួរនាំមក ជនសង្ស័យទាំង៣នាក់ បានសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ី ចែកចាយថ្នាំញៀន និងប្រើប្រាស់ ជា យូរមកហើយពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/968030_781937105171951_795095066_n_zps5f8b03b3.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/10396372_781937108505284_288570631_n_zps24db0d4d.jpg
មតិយោបល់