អេស្ប៉ាញ៖ ក្លិប Bacelona បានប្រកាសឲ្យដឹង កាលពីល្ងាចថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា ខ្សែការពារ Gerard Pique បានដាក់ប៊ិច ក្រដាស់ អង្គុយ ចុះហត្ថលេខា រយៈពេល ៣ ឆ្នាំបន្ត ជាមួយនឹងពហុកីឡដ្ឋាន Nou Camp ។
កីឡាករ Gerard Pique បានចូលរួមលេងឲ្យ Catalans បន្ទាប់ពីចាកចេញពី បិសាចក្រហម នៅឆ្នាំ ២០០៨ និងបង្ហាញខ្លួនជាង ២០៥ ប្រកួត នៅ Bacelona ដែលជាក្រុមដំបូង ដោយលេងបានរយៈពេល ៦ ឆ្នាំ តាំងពី ចេញពីទ្រនំចាស់។
កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះ ធាតុពិតគឺកុងត្រារបស់ខ្លួន បានផុតកំណត់ នៅរដូវបន្ទាប់ ក៏ប៉ុន្តែកីឡាករ Gerard Pique ក៏សម្រេចចិត្តបន្ត នៅ Nou Camp បើទោះបីជាក្លិបបាត់បង់ពានដំបូង តាំងពីគាត់មកលេងនៅទីនេះ។
កុងត្រាថ្មីនេះដែរ នឹងធ្វើឲ្យ Gerard Pique អាចបន្តលេង រហូតដល់រដូវកាលឆ្នាំ ២០១៨ – ២០១៩ ដែលនឹងចុះហត្ថលេខានៅប៉ុន្មានថ្ងៃខាងមុខនេះ៕
មតិយោបល់