យោងតាមទំព័រ មេត្រូដែលចុះផ្សាយនៅថ្ងៃទី ២០ ខែ ឧសភានេះ បានឲ្យដឹងថាលោក Rainer Schimpf ខណៈដែលហែលលើផ្ទៃសមុទ្រជិតកំពុងផែ Elizabeth អាហ្វ្រិកខាងត្បូង ក៏ពើបប្រទះនឹង បាឡែន ដែលមានទម្ងន់ ៤០ តោន កំពុងដេញចាប់ចំណីជាអាហារ ដែលធ្វើឲ្យ ប៊ិះនឹងក្លាយទៅជា ចំណីរបស់បាឡែនទៅហើយ ក្នុងអំឡុងពេលដែល បានឡែនងើបពីទឹកចំហមាត់ ត្រងត្រី នោះ។
រូបភាពនេះ ដែលមិនគួរឲ្យជឿនេះ ត្រូវបានអ្នកថតរូបពីប្រទេសអាល្លឺម៉ង់ បានពាំនាំយកមកបង្ហាញ ក្នុងអំឡុងពេលដែលបាឡែនបើកមាត់ ឡើងស៊ីកូនត្រី ស្ថិតក្រោមផ្ទៃទឹក ដែលគាត់កំពុងហែល លើផ្ទៃសមុទ្រ។ នៅសល់តែចម្ងាយ ២ ម៉ែត្រទៀតតែប៉ុណ្ណោះ សោកនាដកម្ម លើលោក Rainer Schimpf អាចនឹងកើតមានឡើងដោយចៃដន្យបើទោះបីជាបាឡែនមិនចេះស៊ីមនុស្សក៏ដោយនោះ ហើយនេះពិតជា សំណាង១ លើ ១០០០ គ្រោះថ្នាក់មែន៕
នៅខាងក្រោមនេះដែរ គឺជាឯកសារវីដេអូនានា ដែលនិយាយអំពី បាឡែនចាប់កូនត្រីធ្វើជាចំណី កៀកនឹងខ្លួនអ្នកហែលទឹក ៖
មតិយោបល់