យោងតាមគេហទំព័រ MacRumors បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងជួលអត្តពលិកល្បីៗជាច្រើនរូប មកពី MLB, NHL និង NBA ដើម្បីឲ្យជួយធ្វើការសាកល្បងប្រើ នាឡិកាឆ្លាតវៃ iWatch ដំបូងរបស់ខ្លួន។
យោងតាមការចុះផ្សាយរបស់ប្រភពខាងលើបានឲ្យដឹងថា កក្នុងចំណោម អត្តពលិកទាំងនោះរួមមាន លោក Kobe Bryant ដែលជាអ្នកលេងបាល់បោះដ៏ល្បី របស់អាមេរិក ត្រូវបានគេប្រទះឃើញលេចមុខ នៅក្នុងបរិវេន ការិយាល័យក្រុមហ៊ុន Apple ប្រមាណជាមួយខែមុន។
ប្រភពដែលជិតស្និទ្ធបានបញ្ជាក់ថា Apple ចង់សាកល្បង iWatch នៅក្នុងបរិដ្ឋានហ្វឹកហ្វាត់ផ្សេងៗគ្នា ព្រមទាំងការ ដំណើរការផ្សេង ដូចជា ការវាស់ការដេកលក់ (គុណភាពដំណេក) ជាតិស្ករ ការបែកញើស និងចង្វាក់បេះដូង ជាដើម៕
មតិយោបល់