កាលពីថ្មីៗនេះ អ្នកបំបែកកូដ i0n1c បានប្រកាសថា ប្រព័ន្ធដំណើរការ iOS 7.1.1 អាច Jailbreak បាន ហើយគាត់បានទាំងបង្ហាញវីដេអូពីការធ្វើថែមទៀតផង។ ដោយឡែកនៅថ្ងៃនេះវិញ អ្នកជំនាញរូបនេះ បានបង្ហោះសារនៅលើ Twitter ថា កម្មវិធីសម្រាប់ Jailbreak នោះមានឈ្មោះថា “Cyberelevat0r”។
បើទោះបីជាយ៉ាងនេះក្ដី លោក i0n1c មិនបានបញ្ជាក់ថា កម្មវិធី “Cyberelevat0r” នឹងអាចប្រើប្រាស់បានជាសាធារណៈនៅពេលណានោះទេ។
គិតត្រឹមពេលនេះ មានអ្នកបំបែកកូដ ៣នាក់ បានអះអាងថា ខ្លួនអាច Jailbreak iOS 7.1.1 បាន ដោយក្នុងនោះរួមមាន i0n1c, winocm និង ក្រុម GTISC ប៉ុន្តែការធ្វើសាធារណៈនៅមិនទាន់មាននោះទេ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់