បាងកក៖ ប្រមុខកងទ័ពជើងគោកថៃបានប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដោយប្រើកងកម្លាំង តាមរយៈកញ្ចកទូរទស្សន៍ទៅកាន់ប្រជាជនទាំងអស់បានដឹងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះ។
លោក ប្រាយុទ្ធ ចន្ទអ៊ូឆា ប្រមុខកងទ័ពជើងគោកថៃ បានថ្លែងថា “ដើម្បីឲ្យប្រទេសថៃវិលត្រឡប់ទៅកាន់សភាពធម្មតាវិញឲ្យបានឆាប់រហ័សនោះ គណៈកម្មការរក្សាសន្ដិសុខជាតិ រួមមានកងទ័ព កងកម្លាំងប្រដាប់អាវុធ កងទ័ពជើងទឹក កងទ័ពអាកាស ប៉ូលិស បានសម្រេចចិត្តធ្វើរដ្ឋប្រកាសនៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២២ខែឧសភា ឆ្នាំ ២០១៤“។
លោកបានបន្តទៀតថា ការធ្វើរដ្ឋប្រហារនេះគឺត្រូវធ្វើឡើងជាចាំបាច់ដើម្បីទប់ស្កាត់ជម្លោះនៅក្នុងប្រទេសកុំឲ្យរីកធំឡើង ក្នុងនោះលោកបានអំពាវនាវឲ្យប្រជាជនថៃទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់៕
មតិយោបល់