ព័ត៌មានជាតិ

ហេតុអ្វី​បានជា​មាន​ពលរដ្ឋ​លោក ខាងលិច​ចូលរួម​ជាមួយ​ក្រុម​អ៊‌ិស្លាម បង្កើត​រដ្ឋ​​​​​​​

នៅពេល​ដែល​បណ្ដា​មេដឹកនាំ​ប្រទេស លោកខាងលិច​កំពុងតែ​វិលក្បុង​រិះរក​វិធីសាស្ដ្រ​កម្ចាត់​ក្រុម​អ៊ីស្លាម​បង្កើត​រដ្ឋ ISIL ក៏​មាន​ពលរដ្ឋ​របស់​ខ្លួន​រាប់ពាន់នាក់ ក៏ បាន​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅកាន់ ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ចូលរួម​ជាមួយ ក្រុម ISIL ទាំងនោះ​បាន​ធ្វើឱ្យ​មាន សំណួរ​ជា​ច្រើន​ចោទសួរ​ឡើង​ថា ហេតុ អ្វី​បានជា​មាន​រឿង​ដូច​ខាងលើ​កើតឡើង​? នៅក្នុង​ឃ្លីប​វីដេអូ​កាត់ក្បាល​អ្នក សារព័ត៌មាន​អាមេរិក​នា​ពេលកន្លងមក ក៏​ជា​ជនជាតិ​អង់គ្លេស​ជា​អ្នក​ធ្វើ​សកម្ម ភាព​កាត់​ក្បាល​អ្នកសារព័ត៌មាន​អាមេរិក តែម្ដង ។​
ISIL
​ជនជាតិ​អង់គ្លេស​រូបនោះ​ជា សមាជិក​សកម្មប្រយុទ្ធ​ក្រុម ISIL មួយ រូប​ក្នុង​ចំណោម​ជនជាតិ​អង់គ្លេស​ច្រើន រូប​ដែល​បាន​សច្ចា​ស្មោះត្រង់​ជាមួយ ក្រុម ISIL ។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ក្រសួង មហាផ្ទៃ​បារាំង​បាន​ប្រកាស​ឱ្យ​ដឹងថា មាន​ជនជាតិ​បារាំង​ជាង​៩០០​នាក់​បាន ទៅ​ចូលរួម​ជាមួយ​ក្រុម ISIL នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ។ ក្រៅពីនេះ​នៅ​មាន​ពលរដ្ឋ​ជា ច្រើន​ទៀត​មាន​គម្រោង​ចាកចេញ​ទៅ ចូលរួម​ជាមួយ​ក្រុម​នោះ​ទៀតផង ។​

​ដោយឡែក​នៅ​អាមេរិក​ដែលជា ប្រទេស​នាំមុខ​នៅក្នុង​សង្គ្រាម​វាយ ប្រហារ​ក្រុម​អ៊ីស្លាម​បង្កើត​រដ្ឋ ISIL ក៏ មាន​ពលរដ្ឋ​របស់​ខ្លួន​ជាង​៣០០​នាក់​បាន ចូលរួម​ជាមួយ​ក្រុម ISIL ហើយ​ព័ត៌មាន ខ្លះទៀត​ថា មាន​ដល់​ទៅ​ជាង​១​ពាន់​នាក់​។ ក្រៅពីនេះ​នៅ​មាន​ប្រទេស​ជាច្រើន ទៀត​ដូចជា​កាណាដា អូស្ដ្រាលី ប្រទេស នៅ​តំបន់​អឺរ៉ុប​ក៏​មាន​ពលរដ្ឋ​របស់​ខ្លួន ទៅ​ចូលរួម​ជាមួយ​ក្រុម ISIL ។ ក្នុង ចំណោម​កម្លាំង​ទាហាន​ក្រុម​ISIL ទាំង អស់​មាន​ពលរដ្ឋ​លោកខាងលិច​ស្ទើរតែ ពាក់កណ្ដាល​ទៅហើយ ។ នៅក្នុង​សង្គ្រាម​វាយប្រហារ ISIL ដែល​ដឹកនាំ​ដោយ​អាមេរិក និង​សម្ពន្ធ មិត្ដ​លោកខាងលិច​គឺ​វាយប្រហារ​តែទៅ លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ចូល​ជាមួយ ក្រុម ISIL តែប៉ុណ្ណោះ ។​

​ក្នុងចំណោម​ពល រដ្ឋ​លោក​ខាងលិច​មាន​អ្នក​ដែល​មាន សមត្ថភាព មាន​យុទ្ធសាស្ដ្រ បទពិសោធ ក្នុង​ជួរ​កងទ័ព​ជាច្រើន​ឆ្នាំ​ទៅ​ចូលរួម​ជា ផល​លំបាក​ក្នុង​ការវាយប្រហារ​ពី​បណ្ដា ប្រទេស​លោកខាងលិច ។ មិន​ថា យុវជន​លោកខាងលិច​ដែល បោះបង់​ចោល​ក្រុមគ្រួសារ​ទៅ​ចូលរួម ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ផ្ដាច់ ទឹកដី សូម្បី​តែ​និស្សិត​ស្រី​ជនជាតិ​អ​ង់ គ្លេ​ស មាន​សម្រស់​ស្រស់ស្អាត​ក៏បាន លះបង់​ការសិក្សា​របស់​ខ្លួន បោះបង់ ចោល​ឪពុកម្ដាយ បងប្អូន​ទៅ​រៀបការ​ជា មួយក្រុម​ឧទ្ទាម ISIL ផងដែរ ៕

មតិយោបល់