រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី បាននិយាយថា វាមិនមានភាពយុត្តិធម៌នោះទេ ដូច្នេះជំនួយជាលក្ខណៈទ្វេភាគីចំនួន ១០លានដុល្លារអាមេរិកក៏ត្រូវផ្អាកផងដែររវាងថៃ និងអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ការថ្លែងបែបនេះ បន្ទាប់ពី ប្រមុខកងទ័ពថៃ ប្រាយុទ្ធ ចន្ទអ៊ូឆា ប្រកាសធ្វើរដ្ឋប្រហារកាលពីល្ងាចថ្ងៃទី២២ខែឧសភា ឆ្នាំ ២០១៤ ម្សិលមិញនេះ។
ក្នុងនោះ បារាំង និងអាល្លឺម៉ង់ ក៏បានថ្កោលទោសចំពោះការ ធ្វើរដ្ឋប្រហារនេះ ស្របពេលដែលអង្គការសហប្រជាជាតិ បានប្រកាសសម្តែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅជុំវិញព្រឹត្តិការណ៍ដ៏ក្តៅគគុកកំពុងកើតមានឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ។
គួរបញ្ជាក់ថាយោធាថៃ បានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ៕
មតិយោបល់