ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ផូស៊ីល​មេ​ជីវិត​ឈ្មោល​ដែល​មាន​អាយុកាល ១៧ លាន​ឆ្នាំ​

​បច្ចុប្បន្ន​នេះ​អ្នក​បុរាណ​វិទូ​នៅ​សាកលវិទ្យាល័យ Ludwin Maximilian នៃ​ទីក្រុង Munich (​ប្រទេស​អាល្លឺម៉ង់​) បាន​រកឃើញ​មេ​ជីវិត​ឈ្មោល​ដ៏​ធំ ដែល​មាន​អាយុកាល​ជាង ១៧ លាន​ឆ្នាំ​មកហើយ​។ តាមរយៈ​ការស្ទង់មតិ​នេះ​អ្នកជំនាញ​បាន​និយាយថា នេះ​គឺជា​មេ​ជីវិត​ឈ្មោល​ពពួក​សិប្បី​សត្វ និង​ការរកឃើញ​ផូស៊ីល​ដែលមាន​ទំហំ​ធំ​ជាងគេ​បំផុត​។
​លោក​សាស្ត្រាចារ្យ Mike Archer មក​ពី​សាកលវិទ្យល័យ New South Wales (​ប្រទេស​អូស្ត្រាលី​) ដែល​បាន​ចូលរួម​ក្នុង​ការពិភាក្សា​នេះ​បាន​ថ្លែងថា “​នេះ​គឺជា​ផូស៊ីល​មេ​ជីវិត​ឈ្មោល ដែល​ចាស់​ជាងគេ គឺ​ត្រូវបាន​រកឃើញ និង​រក្សាទុក​នៅ​ក្នុង​កំណត់ត្រា​ភូមិសាស្ត្រ​នេះ​”​។​

​ជាពិសេស​ជាងនេះទៅទៀត បន្ទាប់​ពី​ការសិក្សា​មីក្រូ​ទស្សន៍ អ្នកជំនាញ​ក៏​បាន​រកឃើញ​នៅក្នុង​ផូស៊ីល​មេ​ជីវិត​ឈ្មោល​នេះ​ដូច​ទឹកកាម​មនុស្ស​ប្រុស​ផងដែរ​។
​ការសិក្សា​ដ៏​ជ្រាលជ្រៅ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ផូស៊ីល​មេ​ជីវិត​ឈ្មោល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​គុហា​ក្នុងចំណោម​ជីវចំរុះ​ព្រៃឈើ​តំបន់​ត្រូពិក​។ សាស្ត្រាចារ្យ Srcher បាន​បន្ថែមទៀតថា “​នេះ​ជា​ការរកឃើញ​ដ៏​អស្ចារ្យ​មួយ ដោយ​ឆ្លងកាត់​ការស្វែងយល់​ជាច្រើន​អំពី​គន្លឹះ​ក្នុង​ការអភិរក្ស​នៃ​ជាលិកា​ទន់​ពី​ធាតុ​ផ្សំ ដ៏​អស្ចារ្យ​”៕

2014-05-24_115140

2014-05-24_115106

មតិយោបល់