យោងតាមការសិក្សាស្រាវជ្រាវ និងការអះអាងរបស់មន្ដ្រីជាន់ខ្ពស់ ក្រសួងកិច្ចការនារី បានឲ្យដឹងថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យ មានផលប៉ះពាល់ជាអវិជ្ជមាន ទាំងបុរស និងស្ដ្រី ប៉ុន្ដែជាទូទៅស្រី្ដតែង តែរងគ្រោះ និងជួបហានិភ័យខ្ពស់ជាងបុរស តាម រយៈកាយសម្បទា ស្ថានភាពសង្គម ពិសេសប្រឈមនឹងបញ្ហាសុខភាព ក្នុងអំឡុង ពេលគ្រោះ មហន្ដរាយ។
ក្នុងវេទិកាយុវជនស្ដីពីការប្រែប្រួលអាកាសធាតុ និងយេនឌ័រ កាលពីចុងសប្ដាហ៍កន្លង ទៅនេះលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីមានប្រសាសន៍ថា ជាការ ពិតការប្រែប្រួលអាកាសធាតុតែងតែមានផលប៉ះពាល់ជាទូទៅមិនថា ប្រទេសអភិវឌ្ឍន៍ ឬប្រ ទេសកំពុងអភិវឌ្ឍនោះទេ គឺបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ពិសេសស្ដ្រី ដែលជាមេគ្រួសារ ប្រឈម នឹងហានិភ័យខ្ពស់ទាក់ទងនឹងសុវត្ថិភាព ខណៈពេល ដែលស្ដ្រីមិនបានត្រៀមខ្លួន និងឆ្លើយ តបចំពោះការប្រែប្រួលអាកាសធាតុ ។ លោកជំទាវបញ្ជាក់ថា ជាទូទៅស្ដ្រីតែងតែទទួលបន្ទុក មើលថែទាំសមាជិកគ្រួសារ និងប្រឈម នឹងផលប៉ះពាល់ខ្លាំងជាងបុរសក្នុងស្ថានភាពរស់ នៅក្នុងសង្គម និងកាយសម្បទា ពិសេសបញ្ហាសុខភាព ក្នុងអំឡុងពេលគ្រោះមហន្ដរាយ ដោយសារតែស្ដ្រីមិនមានជំនាញគ្រប់គ្រាន់ ដើម្បីសង្គ្រោះខ្លួនដូចជាការឡើង ដើមឈើ ការ ហែលទឹក ការស្វែងរកទីទួលសុវត្ថិភាព និងការទទួលបានព័ត៌មានអំពី អាកាសធាតុជាដើម ។
លោកជំទាវរដ្ឋលេខាធិការបន្ដទៀតថា បញ្ហាយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្ដរវិស័យ ដែលក្រសួងកិច្ចការនារីបាន សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានា ថា បញ្ហស្ដ្រី និងកុមារត្រូវបានគិតគូ និងបញ្ចូលទៅក្នុងដំណើរការរៀបចំ តាក់តែងការ ធ្វើសេច ក្ដីសម្រេចចិត្តលើគោលនយោបាយ ផែនការ សេចក្ដីណែនាំ និងកម្មវិធីនានា ព្រមទាំងការ ចូលរួមរបស់ស្ដ្រីនៅក្នុងការអនុវត្ដ សកម្មភាព ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ។
កញ្ញា ឡុង គឹមជូរ ជានិស្សិតផ្នែកទំនាក់ទំនងអន្ដរជាតិ នៃសាកលវិទ្យាល័យបញ្ញា សាស្ដ្រកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនេះបាន លើកឡើងថា វេទិកាពិភាក្សាអំពីការប្រែ ប្រួលអាកាសធាតុ និងយេនឌ័រនេះមានសារសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសឲ្យយុវជនបាន យល់ដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ និងតួនាទីរបស់យុវជន ជា ពិសេសតួនាទីរបស់បុរស ស្ដ្រីក្នុងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើក កម្ពស់ការយល់ដឹង ការជួយបណ្ដុះផ្ដត់គំនិត និងឆន្ទៈឲ្យចេះស្រឡាញ់បរិស្ថាន ការចូលរួម កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។
យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បាន បង្ហាញថា ការប្រែប្រួលអាកាសធាតុនៅក្នុង ប្រទេសកម្ពុជា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ វិសាលភាពនៃយេនឌ័រ ខណៈដែលកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៩៩ ក្នុងចំណោមប្រ ទេសទាំង ១៤៥ នៅលើពិភពលោកស្ដីពីសូចនាករអសមភាពយេនឌ័រ ពិសេសស្ដ្រីខកខាន មិនបានទទួលសេវាអប់រំ និងសេវាសាធារណៈឲ្យបានពេញលេញនោះ៕
ប្រភព៖ AKP
មតិយោបល់