ព្រះរាជអាជ្ញា កូរ៉េខាងត្បូង នៅថថ្ងៃចន្ទនេះ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារអាមេរិក ដែលជនណាដែលផ្ដល់ព័ត៌មាន និងឈានដល់ការចាប់ខ្លួនពាណិជ្ជករម្ចាស់នាវា Sewol ដែលកំពុងរត់គេចខ្លួន។
លោក Yoo Byung-eun ជាពាណិជ្ជកម្មម្ចាស់ក្រុមហ៊ុន Chonghaejin Marine Co និងជាម្ចាស់នាវា Sewol ដែលបានលិចកាលពីថ្ងៃទី១៦ខែមេសា បណ្ដាលឲ្យស្លាប់មនុស្សជាង ៣០០នាក់ ក្នុងនោះភាគច្រើនជាងសិស្សវិទ្យាល័យ ហើយនៅពេលនេះ លោក Yoo Byung-eun កំពុងតែរត់គេចខ្លួន។
លោក Yoo Byung-eun ត្រូវបានចោទប្រកាន់ពីបទកេងបន្លំថវិកាជាំតិ និងការធ្វេសប្រហែស កង្វះស្ដង់ដារ សុវត្ថិភាព ដែលបណ្ដាលឲ្យមានគ្រោះមហត្តរាយលិចនាវា Sewol រហូតដល់ស្លាបមនុស្សជាង ៣០០នាក់។
កាលពីថ្មីៗនេះ ក្រុមស៊ើបអង្កេតបានឆ្មក់ចាប់ខ្លួនលោក Yoo Byung-eun នៅក្នុងបរិវេណផ្ទះមួយកន្លែងដែលជាកម្មសិទ្ធិរបស់គាត់ ប៉ុន្តែត្រូវបរាជ័យ៕
មតិយោបល់